
កាលពីឆ្នាំមុន កូនខ្មែរកាត់អាមេរិកមួយរូប បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគាត់បាននាំយកម្ហូបខ្មែរចូលរួមប្រកួតក្នុងកម្មវិធី MasterChef United Tasted of America ហើយទទួលបាន Yes ពីគណៈកម្មការទាំង៤នាក់ ដោយបានសរសើរមិនដាច់ពីមាត់។
លោក Charles Calvino Hang គឺជាកូនខ្មែរកាត់អាមេរិកដំបូងគេបង្អស់ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក MasterChef នៅអាមេរិក និងបានបង្កការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនខ្មែរ។
លោក Charles Calvino Hang ទទួលបានចំណាត់ថ្នាក់ Top 12 នៃរដូវកាលទី១៣ របស់កម្មវិធី MasterChef អាមេរិក បានបន្តចូលរួមផ្សព្វផ្សាយពីម្ហូបខ្មែរឱ្យបរទេសបានស្គាល់ពីភាពរសជាតិ និងភាពសម្បូរបែបនៃម្ហូបខ្មែរ នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមផ្ទាល់ខ្លួន។
ឥលូវនេះ លោក Charles Calvino Hang បានបង្ហាញការគាំទ្រ និងរង់ចាំទស្សនាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ លោកបាន Comment និង Share វីដេអូរបស់ MasterChef Cambodia កាលពីពេលថ្មីៗនេះថា៖ “I can’t wait for this”។
សូមជម្រាបថា MasterChef Cambodia រដូវកាលទី៣ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយឆាប់ៗនេះហើយ! ដូច្នេះ ប្រិយមិត្តនឹងបានឃើញការប្រកួតប្រជែងដ៏ជក់ចិត្តរបស់បេក្ខជន ដើម្បីស្វែងរកម្ចាស់ជ័យលាភីសម្រាប់រដូវកាលនេះ៕
