×

Judge ថ្មីរបស់ MasterChef Cambodia ត្រូវមានលក្ខណៈសម្បត្តិទាំងនេះ

កាន់តែរំភើប កាន់តែរីករាយ បន្ទាប់ពីកម្មវិធី MasterChef Cambodia ត្រៀងនឹងបង្ហាញពីគណៈកម្មការថ្មីម្នាក់ ដែលនឹងចូលរួមនៅក្នុងរដូវកាលទី៣នេះ។ ប៉ុន្តែតើគាត់ជាមនុស្សបែបណា ដែលត្រូវចិត្តរបស់ Judge Nara និង Judge Jessica ?

គណៈកម្មការថ្មីម្នាក់នេះ ត្រូវតែជាមនុស្សដែលស្រឡាញ់ និងចូលចិត្តកម្មវិធី MasterChef Cambodiaព្រមទាំងចូលចិត្តភ្លក់ម្ហូបប្លែកៗគ្រប់តំបន់ទូទាំងប្រទេស។ ម្យ៉ាងទៀត គាត់ជាអ្នកដែលចូលចិត្តផ្ដល់យោបល់ និងបង្ហាត់បង្រៀនគេ
រួមទាំងមានភាពរួសរាយ ម៉ឺងម៉ាត់ និងម៉ត់ចត់ផងដែរ។

តោះមកទស្សនាវីដេអូ MasterChef Cambodia ជាមួយការស្វែងរកគណៈកម្មការថ្មីរបស់ Judge Nara និង Judge Jessica ទាំងអស់គ្នា។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា, IZE និង EXPREZ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង