×

វិញ្ញាសាប្រកួតជាក្រុមរបស់កម្មវិធី MasterChef បង្រៀនបេក្ខជនប្រឡងប្រជែងលើសពីការចម្អិនម្ហូប

នៅក្នុងកម្មវិធី MasterChef Cambodia វិញ្ញាសាប្រកួតជាក្រុម តែងតែកើតឡើងជាទៀងទាត់ ដើម្បីសាកល្បងសមត្ថភាពរបស់បេក្ខជនក្នុងការធ្វើការងារជាមួយគ្នា និងបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគេ។

ការប្រកួតប្រជែងជាក្រុមនៅក្នុងកម្មវិធី MasterChef ជារឿយៗកើតឡើងនៅក្នុងផ្ទះបាយអាជីព ឬនៅទីតាំងខាងក្រៅ។ ភារកិច្ចរបស់ក្រុមនីមួយៗ អាចមានភាពខុសប្លែកគ្នា ហើយអាចរួមបញ្ចូលការរៀបចំអាហារសម្រាប់ក្រុមភ្ញៀវជាច្រើន ការរៀបចំសម្រាប់ព្រឹត្តិការណ៍អ្វីមួយ ឬចម្អិនអាហារសម្រាប់ប្រធានបទ ឬមុខម្ហូបជាក់លាក់ណាមួយ។

ក្នុងអំឡុងពេលនៃការប្រកួតប្រជែងជាក្រុម បេក្ខជនត្រូវធ្វើការរួមគ្នាដើម្បីរៀបចំផែនការ និងធ្វើឱ្យចេញមុខម្ហូបរបស់ពួកគេ ការបែងចែកតួនាទីគ្នា និងការទទួលខុសត្រូវ និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា លទ្ធផលចុងក្រោយត្រូវតាមការស្ដង់ដាចង់បានរបស់គណៈកម្មការ។ គណៈកម្មការ នឹងវិនិច្ឆ័យក្រុមទាំងមូល ហើយក្រុមដែលចាញ់ ប្រឈមមុខនឹងវិញ្ញាសាក្រោមសម្ពាធ ឬជុំជម្រុះ ដែលបេក្ខជនម្នាក់ ឬច្រើននាក់ អាចនឹងត្រូវត្រឡប់ទៅផ្ទះវិញ។

វិញ្ញាសាជាក្រុម ជួយឱ្យបេក្ខជនចេះសាមគ្គីគ្នា ដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុម។ បេក្ខជនមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក សហការគ្នា និងបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាក្នុងផ្ទះបាយប្រកបដោយវិជ្ជាជីវៈ។ វាគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធី MasterChef Cambodia ដែលមិនត្រឹមតែតេស្តសមត្ថភាពក្នុងការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងសមត្ថភាពរបស់បេក្ខជននៅក្នុងការធ្វើការជាក្រុមដើម្បីសម្រេចគោលដៅតែមួយ។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង