×

MasterChef Cambodia បង្ហាញពីអត្ថប្រយោជន៍របស់ការ៉ុតក្នុងរបបអាហារ

ការ៉ុតគឺជាគ្រឿងផ្សំមួយដែលមាននៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ ក្រៅតែជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបហើយនោះ តើលោកអ្នកដឹងអត់ថា ការ៉ុតមានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ?

១.ជួយដល់សុខភាពបេះដូង

ការ៉ុតសម្បូរដោយជាតិកាកសរសៃ ដែលអាចជួយកម្ចាត់ចោលខ្លាញ់មិនល្អក្នុងខ្លួន។ ដូចគ្នាយើងដឹងហើយថា ការកើនឡើងខ្ពស់នៃកម្រិតកូលេស្តេរ៉ូលក្នុងឈាម​នឹងធ្វើឱ្យយើងប្រឈមនឹងជំងឺបេះដូង។ ការសិក្សាបានរកឃើញពីទំនាក់ទំនងនៃការញ៉ាំការ៉ុត និងការធ្លាក់ចុះទាបនៃកម្រិតកូលេស្តេរ៉ូល។

២.ជួយឱ្យស្រកទម្ងន់

កំពុងគិតថាចង់ឱ្យគីឡូស្រកបន្តិចមែនទេ? បើអ៊ីចឹងកុំរំលងការ៉ុតក្នុងរបបអាហារឱ្យសោះ។ ការ៉ុត​មិនត្រឹមតែសម្បូរជាតិកាកសរសៃទេ តែថែមទាំងមានកាឡូរីទាបទៀតផង ដែលធ្វើឱ្យការ៉ុតក្លាយ​ជាអាហារល្អសម្រាប់អ្នកចង់ស្រកគីឡូ។

ការ៉ុតជួយឱ្យយើងមានអារម្មណ៍ឆ្អែត និងមិនសូវចង់ញ៉ាំអាហារសម្រន់។ ដោយសារតែការ៉ុតសម្បូរជាតិកាកសរសៃ វាជួយដល់ចលនាពោះវៀន ការធ្វើមេតាប៉ូលិស និងប្រព័ន្ធរំលាយអាហារ។

៣.ជួយប្រព័ន្ធភាពស៊ាំ

បើយើងចង់ពង្រឹងប្រព័ន្ធភាពស៊ាំ កុំរំលងការ៉ុតអី ព្រោះថាការ៉ុតសម្បូរដោយវីតាមីន A និងវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

៤.ជួយសុខភាពភ្នែក

គ្នាយើងទំនងជាបានដឹងរឿងនេះហើយ ថាការ៉ុតល្អចំពោះភ្នែក តែម៉េចបានការ៉ុតល្អចំពោះសុខភាពភ្នែក? វីតាមីន A ជាធាតុដែលគេដឹងថាមានសារសំខាន់ក្នុងការជួយដល់គំហើញ ហើយការ៉ុតសម្បូរដោយវីតាមីន A។ ការធ្លាក់ចុះនៃវីតាមីន A អាចរំខានដល់ដំណើរការគីមីក្នុងភ្នែករបស់យើង នាំឱ្យគុណភាពគំហើញធ្លាក់ចុះ ហើយអាចធ្វើឱ្យយើងជួបជំងឺខ្វាក់មាន់ផងដែរ។

៥.ជួយសម្ពាធឈាម

ការ៉ុត​មិនត្រឹមតែជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលមិនល្អទេ តែថែមទាំងជួយបញ្ចុះសម្ពាធឈាមផងដែរ។ ការរ៉ុត ជាឃ្លាំងផ្ទុកប៉ូតាស្យូម ហើយប៉ូតាស្យូមជួយសម្រួលសរសៃឈាម និងសរសៃអាក់ទែ។ ទាំងនេះ បានជួយពង្រឹងចរន្តឈាមក្នុងខ្លួនយើង និងធ្វើឱ្យសម្ពាធឈាមចុះទាប។

សូមជម្រាបថា MasterChef Cambodia រដូវកាលទី៣ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយឆាប់ៗនេះហើយ! ដូច្នេះ ប្រិយមិត្តនឹងបានឃើញការប្រកួតប្រជែងដ៏ជក់ចិត្តរបស់បេក្ខជន ដើម្បីស្វែងរកម្ចាស់ជ័យលាភីសម្រាប់រដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង