
ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា ក៏សម្រស់របស់គណៈកម្មការ Jessica និង ម្ចាស់ពានរង្វាន់កម្មវិធី MasterChef Cambodia រដូវកាលទី២ នៅតែស្អាតគ្មានប្រែប្រួលឡើយ ខណៈម្ចាស់ពាន កញ្ញា ប៉ិច ស្រីណុច បានបង្ហោះរូបថតជាមួយ Judge Jessica នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ឃើញថាអ្នកទាំងពីរពិតជាស្រស់ស្អាតមិនចាញ់គ្នាឡើយ។
ជាការពិត បច្ចុប្បន្ន Judge Jessica កំពុងមានភាពមមាញឹកខ្លាំងជាមួយនឹងការថតកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ ចំណែក កញ្ញាស្រីណុច ក៏មានការរវល់ជាមួយនឹងមុខរបរផ្ទាល់ខ្លួន និងការថតឱ្យកម្មវិធីមួយចំនួនរបស់ក្រុមហ៊ុន CBS ។
ស្របពេលដែលកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាន់តែខិតជិតនូវការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ទស្សនិកជនកាន់តែមានការអន្ទះសាចង់ដឹងពីកាលបរិច្ឆេទនៃការចាក់ផ្សាយផ្លូវការ។
រដូវកាលនេះ ធានាថាប្លែកពីរដូវកាលមុនៗ ទាំងការរៀបចំ ទាំងបេក្ខជន ពិសេសគឺវត្តមានរបស់គណៈកម្មការថ្មីម្នាក់ ដែលមានរូបរាងសង្ហា ដែលមកចូលរួមជាមួយគណៈកម្មការ Nara និង Jessica នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ឆាប់ៗនេះ!