×

MasterChef Cambodia៖ គ្រឿងផ្សំចេញពី ប៉េងប៉ោង ជំនួយដល់បេះដូង ស្បែក ភ្នែក

ប៉េងប៉ោះ គឺជាគ្រឿងផ្សំមួយដែលមាននៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ មិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបហើយនោះ វាមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដែលអ្នកមិនធ្លាប់ដឹង។

សុខភាពបេះដូង

ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និងជាតិ Cholineនៅក្នុងផ្លែប៉េងប៉ោះសុទ្ធតែអាចជួយទ្រទ្រង់សុខភាពបេះដូង។ ការបង្កើនការញ៉ាំប៉ូតាស្យូម និងកាត់បន្ថយការញ៉ាំសូដ្យូម អាចកាត់បន្ថយហានិភ័យជំងឺបេះដូង។

ផ្លែប៉េងប៉ោះ​ក៏មានផ្ទុកអាស៊ីត Folate ជួយរក្សាលំនឹងកម្រិត homocysteine ដែលជាអាស៊ីតអាមីណូបានពីការបំបែកប្រូតេអ៊ីន។ Homocysteine ត្រូវគេជឿថា​អាចបង្កើនហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការគ្រប់គ្រងកម្រិត homocysteine ដោយអាស៊ីត Folate អាចកាត់បន្ថយកត្តាមួយនៃកត្តាបង្កជំងឺបេះដូង។

ការញ៉ាំប៉ូតាស្យូមច្រើន​មិនត្រឹមតែកាត់បន្ថយហានិភ័យជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយការពារការចុះខ្សោយនៃសាច់ដុំ រក្សាកម្រិតជាតិរ៉ែក្នុងឆ្អឹង និងកាត់បន្ថយការបង្កគ្រួសក្នុងតម្រងនោមទៀតផង។

សុខភាពភ្នែក

ផ្លែប៉េងប៉ោះសម្បូរដោយជាតិ Lycopene lutein និងbeta-carotene ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្ម​អាចការពារភ្នែកពីការខូចខាតដោយពន្លឺ ភ្នែកឡើងបាយ និងជំងឺ age-related macular degeneration (AMD)។

ការសិក្សាពីជំងឺភ្នែក​បានរកឃើញថា​អ្នកញ៉ាំអាហារមានជាតិ Lutein និង Zeaxanthin ដែលមានក្នុងផ្លែប៉េងប៉ោះ អាចកាត់បន្ថយហានិភ័យជំងឺកម្សោយគំហើញដែលហៅថា Neovascular AMD ៣៥%។

សុខភាពស្បែក

ខូឡាជេន ជាសារធាតុសំខាន់សម្រាប់ស្បែក សក់ និងក្រចក។ ការផលិតខូឡាជេននេះ​ត្រូវការវីតាមីន C។ កង្វះវីតាមីន C​អាចបណ្ដាលឱ្យមានអាការៈផ្សេងៗទាក់ទងនឹងកង្វះវីតាមីន C។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រសិនជាញ៉ាំវីតាមីននេះមិនគ្រប់គ្រាន់អាចបង្កើតការខូចខាតដោយកម្ដៅថ្ងៃ ជាតិពុល និងផ្សែង។ ទាំងនេះ​អាចបង្កទៅជាស្នាមជ្រួញ ស្បែកជ្រីវជ្រួញ និងផលប៉ះពាល់ផ្សេងៗ។

ការទល់លាមក

ការញ៉ាំអាហារដែលមានជាតិទឹក និងជាតិសរសៃ ដូចជាផ្លែប៉េងប៉ោះ​អាចជួយបំពេញជាតិទឹក និងជួយសម្រួលដល់ការបន្ទោរបង់ផងដែរ។

សូមជម្រាបថា MasterChef Cambodia រដូវកាលទី៣ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមានស្រាបៀរកម្ពុជា IZE និង EXPREZ នឹងចាក់ផ្សាយឆាប់ៗនេះហើយ! ដូច្នេះ ប្រិយមិត្តនឹងបានឃើញការប្រកួតប្រជែងដ៏ជក់ចិត្តរបស់បេក្ខជន ដើម្បីស្វែងរកម្ចាស់ជ័យលាភីសម្រាប់រដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង