
ប្លែកភ្នែក ជាមួយពណ៌ដ៏ឆើតឆាយក្នុងសម្លៀកបំពាក់របស់ Judge Nara របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពី Judge បានបង្ហាញរូបថតសែលហ្វីនៅក្នុងទីតាំងដ៏ប្រណីតមួយ។
ជាមួយនឹងអាវក្រៅខៀវ គ្រងលើអាវខ្មៅ Judge Nara បានថតនៅទីតាំងមួយដែលមានការឌីហ្សាញលើជញ្ជាំង និងភ្លើងពណ៌ខៀវ ព្រមទាំងពណ៌ស្វាយដែលបង្ហាញពីភាពទំនើប។
ជាគណៈកម្មការដ៏ឈ្លាសវៃ និងផ្ដល់មតិរិះគន់ក្នុងន័យស្ថាបនា Judge Nara បានជំរុញបេក្ខជនឱ្យបង្ហាញពីភាពច្នៃប្រឌិត និងជំនាញក្នុងផ្ទះបាយ ដោយរក្សាបាននូវស្តង់ដារខ្ពស់។ មតិកែលម្អរបស់គាត់ មិនត្រឹមតែមានតម្លៃសម្រាប់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសិក្សាសម្រាប់ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ CTN ដែលចង់បង្កើនសមត្ថភាពចម្អិនម្ហូបរបស់ពួកគាត់ផងដែរ។
លើសពីតួនាទីជាគណៈកម្មការហើយនោះ Judge Nara គឺជាបុគ្គលដ៏គួរឱ្យគោរពមួយរូប នៅក្នុងពិភពនៃការចម្អិនម្ហូប ដែលមានកេរ្តិ៍ឈ្មោះ និងចំណង់ចំណូលចិត្តក្នុងការផ្សព្វផ្សាយពីម្ហូបខ្មែរនៅលើឆាកអន្តរជាតិ។
ចង់ដឹងថារដូវកាលទី៣នេះ Judge Nara កាចកម្រិតណា មានតែរង់ចាំតាមដានកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕