×

មកស្គាល់ពី ឈ្មុសប្រែងកម្ពុជា ដ៏អាថ៌កំបាំង

បើយោងតាម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឈ្មុសប្រែង ជាត្បូងចែងចាំងលើព្រៃព្រឹក្សាដ៏អាថ៌កំបាំងរបស់កម្ពុជា ដែលជាញឹកញាប់ត្រូវបានគេស្គាល់ថាជា ពពួក “សំពោច”។

ឈ្មុសប្រែងពិតជាមានសម្រស់គួរជាទីទាក់ទាញ ដោយសារតែភិនភាគល្អឯកគ្មានពីរ មានកន្ទុយវែងដែលអាចពត់ពេនតោងពីចុងឈើមួយទៅចុងឈើមួយ។ វាមានមាឌធំមាំគ្របដណ្តប់ដោយរោមក្រាស់ៗពណ៌ក្រម៉ៅលាយត្នោត និងមានមុខមាត់គួរឱ្យស្រលាញ់អមដោយពុកមាត់វែងៗពណ៌ស។

នៅក្បែរកន្ទុយរបស់ឈ្មុសប្រែង មានអវៈយវៈម្យ៉ាងដែលអាចបញ្ចេញក្លិនក្រអូបយ៉ាងពិសេសស្រដៀងក្លិនពោតលីងប័រ! ក្លិននេះ ត្រូវបានឈ្មុសប្រែងប្រើជាការកំណត់ទឹកដី និងការទាក់ទងជាមួយឈ្មុសប្រែងដទៃទៀត។

ថនិកសត្វរាត្រីចរទាំងនេះ ចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងក្រាស់ៗនៃព្រៃត្រូពិចរបស់កម្ពុជា ជាកន្លែងដែលពួកគេដើរតួនាទីដ៏សំខាន់ក្នុងការពង្រាយគ្រាប់រុក្ខជាតិ ដែលរួមចំណែកដល់សុខុមាលភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង