×

លោក អេឡិច ច័ន្ទត្រា កញ្ញា ដួង ដាវ និងកញ្ញា មុន្នី នឹងប៉ះគ្នាលើសង្វៀនម្ហូប Chef Race របស់ CTN សប្ដាហ៍នេះ

ឈានចូលដល់សប្ដាហ៍ទី៣៣ តារាកិត្តិយសដែលមានឈ្មោះបោះសំឡេង ចំនួន ៣ រូប នឹងចូលខ្លួនមកផ្ដល់ជាចំណីចក្ខុជូនដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធី Chef Race by IZE នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ១១ព្រឹកតទៅ។

តារាកិត្តិយសដែលនឹងមកប្រកួតគ្នានៅក្នុងការចម្អិនម្ហូបក្នុងផ្ទះបាយ Chef Race សប្ដាហ៍នេះ មានដូចជា លោក អេឡិច ច័ន្ទត្រា កញ្ញា ដួង ដាវ និង កញ្ញា មុន្នី ដែលអ្នកទាំងបី នឹងមកបញ្ចេញថ្វីដៃក្នុងការដើរផ្សារទិញគ្រឿងផ្សំបន្លែត្រីសាច់ ដើម្បីធ្វើម្ហូបដែលកម្មវិធីតម្រូវ ព្រមទាំងបញ្ចេញថ្វីមាត់ដ៏ប៉ិនប្រសប់នៅក្នុងការអូសទាញអតិថិជនឱ្យចូលទិញម្ហូបរបស់ពួកគាត់។

សប្ដាហ៍នេះ លោក អេឡិច ច័ន្ទត្រា នឹងមកធ្វើជាកូនកាំបិតរបស់ Chef ទាវ នៅក្នុងក្រុម IZE ។ ចំណែក ស្រីស្អាតទាំងពីរ គឺកញ្ញា ដួង ដាវ និង មុន្នី នឹងមកចាប់ដៃគូជាមួយ Chef ផានីន និង Chef បូរមី នៅក្នុងក្រុម EXPREZ និង ក្រុម CAMBODIA ដើម្បីស្វែងរកថាតើក្រុមណាដែលធ្វើម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់ជាងគេ និងអាចលក់បានថវិការច្រើនជាងគេ នៅក្នុងសប្ដាហ៍ទី៣៣របស់ Chef Race ។

កាលពីសប្ដាហ៍មុន ដែលជាសប្ដាហ៍ទី៣២ ទស្សនិកជនបានរកឃើញរួចមកហើយ គឺក្រុម EXPREZ បានទទួលជ័យជម្នះ។ គិតមកទល់ពេលនេះ ក្រុមCAMBODIA បានទទួលជ័យជម្នះចំនួន ១៤ ដង ច្រើនជាងក្រុម EXPREZ ដែលឈ្នះ ១០ ដង និង ក្រុម IZE ដែលឈ្នះ ៨ ដង។

រង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមណាធ្វើបានល្អជាងគេនៅក្នុងសប្ដាហ៍ទី៣៣នេះ? កុំឱ្យភាពសប្បាយរីករាយទាំងនេះរំលងផុតទៅឱ្យសោះ ចូលរួមទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ទី ៤ ខែឧសភានេះ ចាប់ពីម៉ោង ១១ ព្រឹកតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង