![]()
ភ្នំពេញ៖ តាមរយៈការចែករំលែកនៅបណ្តាញសង្គមហ្វេសបុករបស់ នាយធុង បានឱ្យដឹងថា ពេលនេះ នាយឆាង ដែលជាប្អូនប្រុសរបស់ នាយធុង កំពុងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ ស្ថានភាពរបស់តារាកំប្លែងរូបនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយអាការរបស់លោកពិតជាគួរឱ្យបារម្ភខ្លាំង។

អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបានឱ្យដឹងថា អាកាសធាតុក្តៅខ្លាំងជាហេតុធ្វើឱ្យគ្រប់គ្នាត្រូវថែរក្សាសុខភាពឱ្យបានល្អបំផុត ព្រោះវាអាចប្រឈមនឹងការបាត់បង់អាយុជីវិត ជាពិសេសមនុស្សដែលលើសគីឡូ។ ទាក់ទិននឹងស្ថានភាពរបស់ នាយឆាង មិនខុសពី នាយធុង ឡើយដោយពួកគេសុទ្ធតែមានបញ្ហាសួតដូចគ្នា ម៉្យាងវិញទៀតការលើសគីឡូច្រើនលើសលប់គឺជាកត្តាដែលអាចប្រឈមគ្រោះថ្នាក់ខ្ពស់ពីអាកាសធាតុក្តៅខ្លាំងនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ដែរថា នាយធុងទើបទទួលមរណភាពកាលពីថ្ងៃទី០១ ខែឧសភា ថ្មីៗនេះខណៈ នាយឆាង ក៏ត្រូវចូលសង្គ្រោះបន្ទាន់ដែលនេះកំពុងធ្វើឱ្យមហាជននឹកអាណិតដល់ក្រុមគ្រួសារតារាកំប្លែងនេះជាខ្លាំង៕
