×

កូនសៀវភៅមគ្គុសក៍ម្ហូបអាហារខ្មែរ បង្ហាញគោលដៅទេសចរណ៍នៅតំបន់ឆ្នេរផ្សារភ្ជាប់នឹងម្ហូបអាហារខ្មែរ

កូនសៀវភៅមគ្គុទ្ទេសក៍ម្ហូបអាហារខ្មែរ (Food Pocket Guide) ជាឯកសារផ្សព្វផ្សាយ “កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ” ជាភាសាអង់គ្លេស ដែលបានបង្ហាញពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់ជាមួយគោលដៅទេសចរណ៍នៅតំបន់ឆ្នេរ ដូចជា ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលសុទ្ធតែជាមុខម្ហូបដែលមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។

កូនសៀវភៅនេះ ត្រូវបានចេញផ្សាយដោយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍។

កូនសៀវភៅមគ្គុទ្ទេសក៍ម្ហូបអាហារខ្មែរ បានបង្ហាញថា ខេត្តកែប មានគោលដៅទេសចរណ៍សំខាន់ៗដូចជាផ្សារក្ដាម និងឆ្នេរលំហែ។ ក្ដាមសេះ និង នំស្លឹកចាក ត្រូវបានបញ្ចូលក្នុងសៀវភៅជាម្ហូបអាហារប្រចាំខេត្ត។

ចំណែក ខេត្តកំពត មានគោលដៅទេសចរណ៍ម្ហូបអាហារ ភ្នំបូកគោ ព្រែកកំពត ម្រេចកំពត គីបង្កង ទុរេនកំពត បបរមាន់ នំបញ្ចុកទឹកម្ហិច និងនំដង្កូវ។

ខេត្តកោះកុង មានគោលដៅទេសចរណ៍ម្ហូបអាហារ កោះស្ដេច និងម្ហូបប្រចាំតំបន់ ទឹកត្រីកោះកុង បង្គារកោះកុង។

កូនសៀវភៅមគ្គុទ្ទេសក៍ម្ហូបអាហារខ្មែរ ក៏បានណែនាំកន្លែងកម្សាន្តនៅតំបន់ឆ្នេរ ដូចជា កោះទន្សាយ (កែប) ជីផាត (កោះកុង) ស្រែអំបិល (កំពត) និង កោះរ៉ុងសន្លឹម (ព្រះសីហនុ)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង