×

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ត្រៀមប្រកាសថ្ងៃចាក់ផ្សាយជាផ្លូវការ

កាន់តែរំភើប កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសា ត្រៀមនឹងប្រកាសកាលបរិច្ឆេទចាក់ផ្សាយលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។ អ្នកគាំទ្រការប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក នឹងទទួលបានអារម្មណ៍ដ៏រំភើប ជាមួយនឹងការរង់ចាំចង់ឃើញបេក្ខជន និងបេក្ខនារី ដែលនឹងត្រូវប្រកួតគ្នានៅក្នុងផ្ទះបាយ MasterChef ដើម្បីក្លាយជាកំពូលចុងភៅឯកបន្ទាប់។

MasterChef Cambodia រដូវកាលទី៣ នឹងប្រមូលផ្ដុំដោយអ្នកដែលមានទេពកោសល្យ ភាពច្នៃប្រឌិត និងជំនាញធ្វើម្ហូបដ៏គួរឱ្យទាក់ទាញ។ គណៈកម្មការទាំង៣រូប ដែលត្រូវបានបង្ហាញជាផ្លូវការ សុទ្ធតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយនៅក្នុងពិភពនៃម្ហូបអាហារ។

សូមរង់ចាំការប្រកាសជាផ្លូវការនៃកាលបរិច្ឆេទចាក់ផ្សាយពីហ្វេសប៊ុកផេក MasterChef Cambodia និងត្រៀមខ្លួនដើម្បីធ្វើជាសាក្សី នៅក្នុងការប្រកួតធ្វើម្ហូបដែលមិនអាចបំភ្លេចបាន។

ទាំងបច្ចេកទេសថត ការររៀបចំ និងទីតាំងប្លែកៗ នៃការប្រកួតប្រជែងដ៏រំភើបនេះ ធានាថា MasterChef Cambodia រដូវកាលទី៣ នឹងផ្ដល់ជូនដល់ទស្សនិកជនរបស់ CTN នូវអារម្មណ៍ប្លែកជាងរដូវកាលមុនៗ។

កុំឱ្យខកខានឱ្យសោះ កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមកដល់ ឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង