×

Drama រាល់ថ្ងៃដល់ថ្នាក់កូនស្រី និងបងស្រីញោះជារឿយៗ តែពេលនេះ ដេនី ក្វាន់ ប្រកាសរកបានអ្នកស្អំបេះដូងហើយ

ភ្នំពេញ៖ អតីតតារាសម្តែងស៊ិចស៊ី ដេនី ក្វាន់ ទទួលបានជោគជ័យលើមុខជំនួញដោយមានទ្រព្យសម្បត្តិចាយមិនអស់ ថែមទាំងមានកូនស្រីដ៏ស្រស់ស្អាត និងមានអត្តចរិតល្អថែមទៀត ប៉ុន្តែបើក្រលេកមើលពីជីវិតស្នេហារបស់នាងវិញតែងបរាជ័យម្តងជាពីរដង។

ជាក់ស្តែង ក្រោយផ្តាច់ទំនាក់ទំនងជាមួយគូស្នេហ៍ក្រោយបន្ទាប់ពីទទួលបានកូនស្រីម្នាក់ឈ្មោះ ចាស្មីន មក ដេនី តែផុសដ្រាម៉ារាល់ពេលរហូតធ្វើឱ្យកូនស្រី និងបងស្រីរបស់នាងចំអន់ជារឿយៗ។ ងាកទៅមើល ល្អហួស ដែលជាកូនស្រីវិញធ្លាប់បាននិយាយថា នាងមិនចង់ឱ្យម្តាយមានប្តីឡើយ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងធ្លាប់តបឆាតទៅប្រុសៗដែលឆាតមកញ៉ែម្តាយនាងឱ្យដកខ្លួនទៀតផង។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ ដេនី ក្វាន់ បានបង្ហាញគូស្នេហ៍ថ្មីជាអ្នកស្អំបេះដូង ដោយតាមរយៈការផុសនោះគូស្នេហ៍ថ្មីរូបនេះគឺមានអាយុតិចជាងនាង។ ទោះមិនទាន់បង្ហាញឱ្យឃើញមុខក៏ពិតមែន ប៉ុន្តែនាងបានបញ្ជាក់ថា បុរសរូបនេះមានភាពច្បាស់លាស់នាង។

ខណៈពេលដែល ដេនី ក្វាន់ បង្ហាញរូបភាពជាសាធារណៈហើយក៏មានអ្នកគាំទ្រមួយចំនួនបាននាំគ្នាចូលរួមអបអរសាទរ និងខ្លះទៀតក៏បានប្រាប់នាងឱ្យមើលចិត្តឱ្យច្បាស់លាស់យូរជាងនេះបន្តិចទៀតដើម្បីឱ្យប្រាកដថាអ្នកថ្មីអាចមើលថែនាងបានពិតប្រាកដ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង