×

តារាកិត្តិយស៣រូបនេះត្រៀមមកសាកថ្វីដៃចម្អិនម្ហូបនៅក្នុងកម្មវិធី Chef Race របស់ CTN ចុងសប្ដាហ៍នេះ

កម្មវិធី Chef Race by IZE ដែលជាកម្មវិធីប្រកួតធ្វើម្ហូបបង្កើតចេញពីស្នាដៃកូនខ្មែរ នឹងពាំនាំតារាកិត្តិយសដែលកំពុងមានឈ្មោះបោះសំឡេង ក្នុងប្រទេសកម្ពុជា ដើម្បីចូលមកសាកថ្វីដៃគ្នាក្នុងការចម្អិនម្ហូប នៅក្នុងផ្ទះបាយចល័តដ៏ទាក់ទាញ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

តារាកិត្តិយសទាំង ៣រូប គឺ លោក ហេង នរៈកក្កដា កញ្ញា ដាឡែន និងកញ្ញា នីតា វរវង្ស នឹងឈានជើងចូលមកក្នុងផ្ទះបាយ Chef Race by IZE ដើម្បីប្រកួតប្រជែងគ្នា។ ពួកគាត់នឹងប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីទាក់ទាញម៉ូញឱ្យចូលទិញមុខម្ហូបរបស់ពួកគាត់។ ចាំមើលថាតើតារាកិត្តិយសទាំង៣ នឹងមានក្បួនអ្វីខ្លះក្នុងការអូសទាញអតិថិជន ដើម្បីក្លាយជាម្ចាស់ជ័យលាភីនៅសប្ដាហ៍នេះ។

លោក ហេង នរៈកក្កដា នឹងត្រូវចាប់ដៃគូជាមួយ Chef ចំរ៉ុង នៅក្នុងក្រុម IZE ដើម្បីប្រកួតជាមួយក្រុម EXPREZ របស់កញ្ញា ដាឡែន និង Chef ផានីន។ ចំណែកក្រុម Cambodia ដែលមកប្រកួតជាមួយក្រុមទាំងពីរ មានកញ្ញា នីតា វរវង្ស និង Chef ម៉ុត ។

រំឭកផងដែរថា ឆ្លងកាត់៣៤សប្ដាហ៍កន្លងមក យើងរកឃើញក្រុម CAMBODIA នៅតែឈ្នះច្រើនជាងគេ ពោលគឺ ១៤ ដង ចំណែក ក្រុម EXPREZ បានឈ្នះ ១១ លើក ហើយ ខណៈក្រុម IZE បានទទួលជ័យជម្នះ ៨ ។

កុំភ្លេចចូលរួមទស្សនាអាយដលទាំង៣នៅក្នុងកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE ដែលចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ចាប់ពីម៉ោង ១១ ដល់ ១២ ថ្ងៃត្រង់ ដើម្បីទទួលបានភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង