
ជាការពិតនៅក្នុងវីដេអូខ្លីមួយរបស់ MasterChef Cambodia ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ មិនត្រឹមតែបង្ហាញពីគណៈកម្មការទាំង៣រូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវការដេគ័រយ៉ាងល្អឥតខ្ចោះនៃផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។

ជាដំបូង វីដេអូបានបង្ហាញនូវវេទិការបស់គណៈកម្មការឈរ ដែលមានជាមួយនឹងនិមិត្តសញ្ញារបស់ MasterChef ដែលមានពណ៌ស និងពណ៌ក្រហម អមដោយផ្ទៃខាងក្រោយស និងប្រផេះ។

បន្ទាប់មក យើងឃើញនាឡិកាដ៏ធំ នៅចំពីលើផ្ទះបាយ ដែលមានតុសម្រាប់បេក្ខជនចម្អិនម្ហូប។ ខាងក្រោយ មានបង្ហាញទ្វារដ៏ធំមួយ ជាមួយនិមិត្តសញ្ញា MasterChef រាងមូល និង អក្សរ MasterChef Cambodia ។

ចំណែកនៅផ្នែកម្ខាងនៃផ្ទះបាយ MasterChef Cambodia មានឧបករណ៍ជាច្រើនប្រភេទ ដែលបម្រើឱ្យការចម្អិនម្ហូបរបស់បេក្ខជនប្រកួតប្រជែង រួមជាមួយបន្ទប់ដ៏តូចមួយដែលមានតុ កៅអី ជញ្ជាំងដែលមានពណ៌ខៀវ និងក្រហម អមដោយនិមិត្តសញ្ញា MasterChef ផងដែរ។

MasterChef Cambodia រដូវកាលទី៣ នឹងផ្ដល់ជូនដល់ទស្សនិកជនរបស់ CTN នូវអារម្មណ៍ប្លែកជាងរដូវកាលមុនៗ។
កុំឱ្យខកខានឱ្យសោះ កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមកដល់ ឆាប់ៗនេះ!