![]()
ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ហើយថា មីណា គឺជាតារាចម្រៀងស្រីវ័យក្មេងដែលមានទេពកោសល្យសិល្បៈខ្លាំងមិនថាការច្រៀង ការរាំ ឬ ការសម្តែងឡើយ ស្រីស្អាតរូបនេះតែងទទួលបានការកោតសរសើរខ្លាំងលើសមត្ថភាព ព្រោះទាក់ទងនឹងសម្លេងក៏មានទឹកដប គួបផ្សំជាមួយនឹងក្បាច់រាំដ៏រស់រវើកផងនោះ ធ្វើឱ្យរាល់បទចម្រៀងរបស់នាងមានភាពទាក់ទាញជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ក្រលេកទៅមើលការសម្តែងរបស់នាងវិញក៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយនាងអាចដាច់មនោសញ្ចេតនាតាមសាច់រឿងបានយ៉ាងល្អ។ ក្រៅពីសមត្ថភាពហើយនោះ មីណា ក៏មានរូបសម្រស់ស្រស់ស្អាតខ្លាំងដែលនេះជាផ្នែកមួយជួយឱ្យនាងឈានជើងលើសិល្បៈបានយ៉ាងជោគជ័យផងដែរ។

ក្រៅពី មីណា ដែលជាតារាស្រីវ័យក្មេងមួយរូបមានភាពលេចធ្លោហើយនោះនៅមានតារាស្រី SK ម្នាក់ទៀតដែលមួយរយៈពេលចុងក្រោយនេះនាងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់របស់នាងដែលឃើញមានរូបភាពជាច្រើនបានផុសនៅផេកហ្វេសបុក។ ទាំងមុខមាត់ ទាំងការតុបតែងខ្លួន ស្រីស្អាតរូបនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រខ្លាំងដែលមើលទៅហាក់បីដូចគំនូរអ៊ីចឹង។

ជារឿយៗ ក្រៅពីការងារសិល្បៈហើយនោះ នាងតែងចំណាយពេលធ្វើវីដេអូពីការគួរតុបតែងខ្លួនបែបណាឱ្យស័ក្តសម និងវីដេអូដើរលេងជាដើម។ ចង់ដឹងថា ស្រីស្អាតទាំង ២មានរូបសម្រស់ស្រស់ស្អាតកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
