×

មើលសម្រស់ Judge Jessica កាន់តែស្អាតទៅៗ ខណៈកម្មវិធី MasterChef Cambodia រដូវកាលទី៣កាន់តែកៀកនឹងចាប់ផ្ដើម

ពីមួយថ្ងៃទៅមួយថ្ងៃ កម្មវិធី MasterChef Cambodia រដូវកាលទី៣ កាន់តែខិតជិតមកដល់សម្រាប់ការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ងាកមកមើលគណៈកម្មការដ៏ស្រស់ស្អាត Jessica វិញ កាន់តែស្អាតប្លែក ជាមួយនឹងស្ទាយសម្លៀកបំពាក់ដ៏ទាក់ទាញ។

Judge Jessica ជាគណៈកម្មការស្រីតែម្នាក់គត់ សម្រាប់កម្មវិធី MasterChef Cambodia ដោយគាត់គឺជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយ និងមានចំណង់ចំណូលចិត្តក្នុងការភ្លក់ម្ហូបអាហារជុំវិញពិភពលោក។ គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ដ៏ល្អ ដើម្បីចែកជូនដល់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងផ្ទះបាយលំដាប់ថ្នាក់ពិភពលោករបស់ MasterChef ។

ទោះបីជាវ័យកាន់តែច្រើន ប៉ុន្តែ Judge Jessica នៅតែរក្សាសម្រស់បានយ៉ាងល្អ ខណៈដែលអ្នកគាំទ្រនាំគ្នាកោតសរសើរមិនដាច់ពីមាត់ថា Judge កាន់តែស្អាតទៅៗ តាមរយៈការ Comment នៅក្នុងការផុសនៅលើបណ្ដាញសង្គមរបស់គាត់ផងដែរ។

តោះចង់ដឹង Judge Jessica ស្រស់ស្អាតប្លែកកម្រិតណា ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង