×

អ្នកគាំទ្រភាគច្រើនបានដឹងហើយថា ជេនី កំពុងមមាញឹកជាមួយការងារជាបាហុនិកា ខណៈអ្នកគាំទ្រមួយចំនួននៅឆ្ងល់ពីភាពស្ងប់ស្ងាត់របស់នាងនៅបណ្តាញសង្គម

ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើនរបស់ ជេនី សមាជិកក្រុមរបស់អ្នកបង្កើតមាតិកា ហេង វិសាល បានឈោងចាប់អាជីពក្នុងក្តីស្រមៃរបស់ខ្លួនជាបាហុនិកាដែលនាងបានចំណាយពេលវេលាហ្វឹកហាត់រហូតទទួលបានការងារមួយនេះជាស្ថាពរ ជាហេតុធ្វើឱ្យស្រីស្អាតរូបនេះទទួលបានការកោតសរសើរជាខ្លាំងព្រោះការងារមួយនេះមានមនុស្សជាច្រើនប្រាថ្នាចង់ធ្វើ។

 

ដោយសារតែរវល់នឹងការងារបែបនេះហើយទើបធ្វើឱ្យ ជេនី ហាក់ស្ងប់ស្ងាត់ក្នុងការបង្កើតមាតិកាដូចមុន ពោលបានត្រឹមផុសរូបការងារក្រៅម៉ោងក្នុងការផ្សព្វផ្សាយផលិតផលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការងារពេញម៉ោងជាបាហុនិកាវិញកម្រឃើញការបង្ហាញជាសាធារណៈណាស់។ ក្រោមហេតុផលនេះហើយទើបធ្វើឱ្យអ្នកគាំទ្រនាងមួយចំនួននៅមានភាពស្រពិចស្រពិលពីភាពស្ងប់ស្ងាត់របស់នាងនៅលើបណ្តាញសង្គម។

ទោះជាយ៉ាងណា បើចាប់អារម្មណ៍ឱ្យបានដិតដល់ទៅ ក្រោយពេលក្លាយជាបាហុនិកាជាផ្លូវការហើយ ជេនី ក៏បានផុសនៅផេកហ្វេសបុករបស់នាងដើម្បីប្រកាសប្រាប់ទៅកាន់អ្នកគាំទ្រផងដែរ។ ទាក់ទិននឹងសុខទុក្ខពេលនេះវិញ ជេនី បានចែករំលែកឱ្យឃើញពីបញ្ហាកំពុងមានរបួសរហូតដល់ត្រូវដេរ ៥ថ្នេរ ប៉ុន្តែមិនមានការបញ្ជាក់ថា ទៅត្រូវនឹងអ្វីនោះឡើយទើបធ្ងន់ដល់ថ្នាក់នេះ ដែលនេះបានក្លាយជាចំណុចមួយធ្វើឱ្យអ្នកគាំទ្ររបស់នាងបារម្ភពីនាងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង