×

មិនទាន់ចាក់ផ្សាយកម្មវិធី MasterChef Cambodia រដូវកាលទី៣ តែ Judge​ ថ្មីបង្ហាញស្នាដៃចម្អិនម្ហូបឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់

ទោះបីជាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ មិនទាន់ប្រកាសពីថ្ងៃចាក់ផ្សាយជាផ្លូវការយ៉ាងណាក្ដី ក៏ហ្វេនៗអាចរំពឹងពីការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ រីឯគណៈកម្មការថ្មី Judge Sun Meng Hy វិញ ក្រោយហ្វេសប៊ុកផេករបស់ MasterChef Cambodia ប្រកាសពីការចូលរួមរបស់គាត់ភ្លាម ក៏បានបង្ហាញនូវស្នាដៃដ៏អស្ចារ្យក្នុងការចម្អិនម្ហូបនៅលើបណ្ដាញសង្គមផងដែរ។

Judge Meng Hy គឺជាកំពូលចុងភៅដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើននៅក្នុងវិស័យម្ហូបអាហារ និងជាប្រធានចុងភៅលំដាប់ផ្កាយប្រាំក្នុងភោជនីយដ្ឋានផងដែរ។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន Judge Meng Hy នឹងចែករំលែកដល់បេក្ខជនរបស់កម្មវីធី MasterChef Cambodia រដូវកាលទី៣ ដើម្បីជួយឱ្យពួកគាត់អភិវឌ្ឍសមត្ថភាពឱ្យបានក្លាយជាចុងភៅអាជីព នៅក្នុងវិស័យម្ហូបអាហារ។

Judge Meng Hy តែងតែផុសរូបភាពម្ហូបដែលចម្អិនស្នាដៃរបស់គាត់ផ្ទាល់ ដែលពិតជាគួរឱ្យចង់ទទួលទាន។ តោះទៅទស្សនាម្ហូបរបស់កំពូលចុងភៅរូបនេះទាំងអស់គ្នា!


 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង