×

Chef ស្រីណុច ត្រៀមម្ហូបថ្មីទៀតហើយសម្រាប់ហ្វេនៗ MasterChef Cambodia

ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី២ នឹងមានវីដេអូបង្រៀនធ្វើម្ហូបថ្មីទៀតហើយ សម្រាប់ប្រិយមិត្ត បើតាមវីដេអូក្រៅឆាកដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok របស់កញ្ញា ប៉ិច ស្រីណុច កាលពីពេលថ្មីៗនេះ បង្ហាញថា កញ្ញាដែលបានគ្រងឈុត MasterChef កំពុងចម្អិនម្ហូប។

ពិតមែនហើយ កញ្ញា ស្រីណុច ក៏ធ្លាប់បង្ហាញខ្លួននៅក្នុងវីដេអូ MasterClass ពីមុនដែលបង្រៀនពីការធ្វើបង្អែម Strawberry Mousse ដែលត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ។ យ៉ាងណាមិញ លើកនេះបើតាមវីដេអូខ្លីរបស់កញ្ញា នឹងបង្ហាញពីរបៀបចម្អិនម្ហូបវិញម្ដង។

ដូច្នេះ កុំភ្លេចរង់ចាំតាមដាននៅលើគណនី TikTok ផ្លូវការរបស់ MasterChef Cambodia ឬ Facebook Page MasterChef Cambodia ដើម្បីដឹងថាតើម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី២ នឹងមានមុខម្ហូបអ្វីមកចែកជូនបងប្អូនបានទស្សនា។

TikTok៖ https://www.tiktok.com/@masterchefcambodiar
Facebook៖ https://www.facebook.com/MasterChefCambodiaCTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង