×

ទីបំផុត ពេជ្រវត្តី សារ៉ាវឌ្ឍី ទទួលបានភាពយុត្តិធម៌ឡើងវិញក្រោយរងព្យុះរិះគន់មិនសំចៃមាត់ថាជាបវរកញ្ញាចរិតតួឯក

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃ អ្នកគ្រូរបាំ ពេជ្រ អម្រឹត បានផុសសារដ៏វែងអន្លាយមួយទាក់ទងនឹងបវរកញ្ញាម្នាក់មានចរិតតួឯក សម្តីមិនសមរម្យដែលធ្វើឱ្យអ្នកគ្រូទើសទាល់នឹងចរិតបវរកញ្ញារូបនោះរហូតអត់ទ្រាំលែងបានក៏បានបង្ហោះនៅលើគណនីហ្វេសបុករបស់ខ្លួន ដោយមានការចែករំលែកតគ្នាយ៉ាងផុលផុស។

ការបើកបង្ហាញសារសន្ទនាដែលធ្វើឱ្យគ្រប់គ្នាហួសចិត្តខ្លាំងនឹងសម្តីតាំងខ្លួនជាបវរកញ្ញារូបនោះ ដោយគ្រប់គ្នាគ្រឺតខ្នាញ់ជាខ្លាំង។ សាររបស់អ្នកគ្រូ បានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាធ្វើការសន្និដ្ឋានដោយពួកគេបានចោទលើបវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងលើវិថីសិល្បៈ ប៉ុន្តែភាពកក្រើកនេះ វត្តី មិនមានការតបត ឬបកស្រាយអ្វីទាំងអស់។

យ៉ាងណាមិញ ទោះបីកន្លងទៅប៉ុន្មានថ្ងៃហើយក៏ដោយ ក៏រឿងរ៉ាវមួយនេះនៅតែជាមន្ទិល និងធ្វើឱ្យអ្នកមួយចំនួនមិនចូលចិត្ត ពេជ្រវត្តី ជាខ្លាំងថានាងមានចរិតពុតត្បុតតាមមិនទាន់ឡើយ។ ដើម្បីបញ្ឈប់នូវការសន្និដ្ឋានផ្តេសផ្តាសទៀត អ្នកគ្រូ ពេជ្រ អម្រឹត ក៏សម្រេចចិត្តធ្វើការបកស្រាយដោយបានបញ្ជាក់ច្បាស់ៗថា បវរកញ្ញាចរិតតួឯកនោះមិនមែនជា ពេជ្រវត្តី ឡើយព្រោះបវរកញ្ញារូបនេះ មានភាពរួសរាយហើយក៏មិនដែលមានបញ្ហាជាមួយអ្នកគ្រួផងដែរ។

ការបកស្រាយនេះពិតជាមានន័យដល់ ពេជ្រវត្តី ដែលជាបវរកញ្ញាម្នាក់តែងរងព្យុះភ្លៀងមិនចេះចប់ចាប់តាំងពីទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញមក ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវបានលាតត្រដាង រីឯមតិរិះគន់ជាន់ពន្លិចក៏បានស្ងប់ស្ងាត់បណ្តើរៗផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង