×

បែកគ្នាយូរតែទំនាក់ទំនងគ្រូនិងសិស្សរវាង គណៈកម្មការ MasterChef Cambodia និងអតីតបេក្ខជនរដូវកាលទីនៅតែស្និទ្ធស្នាល

គ្រូល្អផលិតបានសិស្សល្អ គ្រូល្អសិស្សគោរព ឃ្លានេះបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អរវាងគណៈកម្មការ MasterChef Cambodia និង អតីតបេក្ខជន កាលពីរដូវកាលទី២។ ជាក់ស្ដែង លោក ចាន់រ៉ា និង លោក វិច្ឆិកា ដែលជាអតីតបេក្ខជន MasterChef រដូវកាលមុនទាំងពីររូប បានជួបជាមួយ Judge Jessica, Judge Nara និង Judge Meng Hy ធ្វើឱ្យហ្វេនៗមានការរំភើបជំនួសបន្ទាប់ពីឃើញ Judge និងអតីតបេក្ខជន MasterChef ទាំងពីរបានជួបជុំគ្នាសាជាថ្មីបែបនេះ។

ចំពោះលោក ចាន់រ៉ា និង លោក វិច្ឆិកា ទោះមិនមែនជាអតីតសិស្សរបស់ Judge Meng Hy ក៏ដោយ ក៏អ្នកទាំងពីរនៅតែបង្ហាញការគោរពចំពោះកំពូលចុងភៅដ៏ល្បីល្បាញរូបនេះផងដែរ។ មែនទែនទៅ Judge Meng Hy គឺជា Judge ថ្មី ដែលនឹងចូលមកផ្ដល់ការវិនិច្ឆ័យដល់បេក្ខជន MasterChef Cambodia រដូវកាលទី៣។

សូមជម្រាបថា បច្ចុប្បន្ន លោក ចាន់រ៉ា និង លោក វិច្ឆិកា គឺជាចុងភៅប្រចាំភោជនីយដ្ឋានមួយ ហើយតែងតែមានវត្តមាននៅក្នុងកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន CBS។ ចំណែក Judge ទាំង ៣រូប ទស្សនិកជនរបស់ CTN នឹងបានជួបជាមួយពួកគាត់សាជាថ្មីនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលគ្រោងនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង