
លោក ចន ច័ន្ទតារា កញ្ញា គីម ស៊ីវឡាម និង កញ្ញា ណាន ណាន បានត្រៀមខ្លួនក្នុងការបញ្ចេញស្នាដៃដែលបានលាក់ទុកជាយូរឆ្នាំនៅក្នុងផ្ទះបាយចល័តដ៏ស្រស់ស្អាត នៅក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ។

តារាកិត្តិយសទាំង៣រូប នឹងឈានជើងចូលមកកាន់សង្វៀនធ្វើម្ហូបដ៏ប្លែករបស់ Chef Race by IZE ។ លោក ច័ន្ទតារា នឹងប្រកួតតំណាងឱ្យក្រុម CAMBODIA ដោយសហការជាមួយចុងភៅដ៏ចំណានគឺ Chef អំណត់។ លោកនឹងត្រូវធ្វើការងារធ្ងន់បន្តិចហើយ ព្រោះជាប្រុសតែម្នាក់ហើយត្រូវបញ្ចេញថ្វីមាត់ដើម្បីទាក់ទាញអតិថិជនឱ្យចូលជាវមុខម្ហូបរបស់ខ្លួន ខណៈកញ្ញា ស៊ីវឡាម និងកញ្ញា ណាន ណាន សុទ្ធតែពូកែក្នុងការបញ្ចុះបញ្ចូលម៉ូញៗឱ្យទិញម្ហូបរបស់ពួកគាត់។
កញ្ញា ស៊ីវឡាម នឹងចាប់ដៃគូជាមួយ Chef ចំរ៉ុង ហើយប្រកួតសម្រាប់ក្រុម EXPREZ ។ ចំណែកកញ្ញា ណាន ណាន បានត្រៀមខ្លួនរួចរាល់ដើម្បីសាកបញ្ចេញស្នាដៃក្នុងផ្ទះបាយជាមួយ Chef ព្រះជន្ម នៅក្នុងក្រុម IZE ។
សូមរំឭកបន្តិច កាលពីសប្ដាហ៍មុនរបស់ Chef Race by IZE ក្រុម EXPREZ គឺជាម្ចាស់ជ័យលាភីលេខ១ ហើយក៏ជាការឈ្នះជាលើកទី១២របស់ក្រុមនេះផងដែរ។ ដោយឡែក ក្រុម IZE បានឈ្នះចំនួន ៨ លើក ខណៈក្រុម CAMBODIA គឺជាម្ចាស់ជ័យលាភីចំនួន ១៤ លើករួចមកហើយ។
តើប្រិយមិត្តចង់ដឹងអត់ថានៅក្នុងសប្ដាហ៍ទី៣៥នេះ ក្រុមណានឹងក្លាយជាអ្នកឈ្នះ? អ៊ីចឹងមានតែរង់ចាំទស្សនាកម្មវិធី Chef Race by IZE ទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ចាប់ពីម៉ោង ១១ ព្រឹកតទៅ!
