×

ឡើងកាន់តែខ្ពស់ ស៊ីន យូប៊ីន រឹតតែយឹតយោងប្អូនស្រីកាន់តែខ្លាំង

កម្សាន្ត៖ ស៊ីន យូប៊ីន បានក្លាយជាតារាស្រីដំបូងគេរបស់កម្ពុជាដែលទទួលបានការអញ្ជើញឱ្យចូលរួមដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំលើកទី ៧៧នៅប្រទេសបារាំងដែលជាកម្មវិធីមួយមិនមែនគ្រប់សិល្បករទាំងអស់សុទ្ធតែអាចមានឱកាសបានដើរលើកម្រាលព្រំមួយនេះឡើយ ពោលអ្នកដែលបានឈានជើងចូលក្នុងកម្មវិធីមួយនេះសុទ្ធតែមានកិត្តិយសដែលពួកគេបានសាងភាពលេចធ្លោរបស់ខ្លួនលើវិស័យសិល្បៈ។

យ៉ាងណាមិញ ក្នុងចំណោមសិល្បករល្បីៗជាច្រើនក្នុងប្រទេសកម្ពុជានេះ ស៊ីន យូប៊ីន គឺជាតារាតែម្នាក់គត់ដែលទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើនកន្លងមក ជាហេតុធ្វើឱ្យតារាស្រីរូបនេះមានឱកាសបានផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្រើនឡើង។ ស៊ីន យូប៊ីន ក៏បានជួបជាមួយតារាល្បីៗជាច្រើន និងបានធ្វើឱ្យអ្នកគាំទ្ររូបនាងពិតជាមានមោទកភាពលើរូបនាងជាខ្លាំង។

ក្រៅពីអភិវឌ្ឍន៍ខ្លួនឱ្យឡើងកាន់តែខ្ពស់ហើយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសរសើរនាងបន្ថែមទៀតនោះគឺ នាងបានខិតខំប្រឹងប្រែងយោងប្អូនស្រីតែម្នាក់របស់នាងគឺ ស៊ីន ជេននី ឱ្យក្លាយជាតារាស្រីវ័យក្មេងម្នាក់ទទួលបានការចាប់អារម្មណ៍ពីបណ្តាមហាជន រហូតមកទល់ពេលនេះ ស៊ីន យូប៊ីន មិនត្រឹមតែឈានជើងដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes តែម្នាក់ឯងប៉ុណ្ណោះទេ តែនាងបានយិតយោងប្អូនស្រីខ្លួនឱ្យមានឱកាសសម្រេចបំណងប្រាថ្នាដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីលំដាប់ពិភពលោកនេះទៀតផង។

សម្រស់បងប្អូនទាំង ២នេះបានជះឆ្វាចពេញកម្មវិធី ពិសេសជាងនេះទៅទៀតនោះ សម្រាប់ឈុតនីមួយៗដែលអ្នកទាំង ២បានត្រៀមសុទ្ធសឹងតែបង្កប់អត្ថន័យក្នុងការលើកស្ទួយអ្វីដែលជាអត្តសញ្ញាណខ្មែរយើងបានយ៉ាងស្រស់ស្អាត។ ដូចនេះចង់ដឹងថា បងប្អូនទាំង ២នេះស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង