×

Trailer៖ ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ត្រូវបានផ្លាស់ប្ដូរ ខុសពីរដូវកាលមុនៗ

ទីបំផុត កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានបង្ហាញនូវវីដេអូនៃថ្ងៃចាក់ផ្សាយជាផ្លូវការ ពោលគឺអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខណៈប្រិយមិត្ត ក៏បានឃើញនូវការបង្ហាញពានរង្វាន់ថ្មី ពីសំណាក់គណៈកម្មការ Judge Nara ផងដែរ។

បេក្ខជនដែលឈ្នះ នឹងទទួលបានពានរង្វាន់មួយ ដែលមានពណ៌មាស ជាមួយនឹង Logo MasterChef Cambodia ដែលត្រូវបានបង្ហាញនៅក្នុងវីដេអូ ដែលពានរង្វាន់នៅរដូវកាលថ្មីនេះ ខុសពីរដូវកាលមុនៗ។ ជាមួយគ្នានេះ ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ចំនួន ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក។

រដូវកាលទី១ និងទី២ ម្ចាស់ពានរង្វាន់ គឺលោក យូ ថនដារ៉ា និង កញ្ញា ប៉ិច ស្រីណុច។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨ យប់តទៅ។

ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នា ជាមួយនឹងដំណើរស្វែងរកអ្នកដែលទទួលបានងារជាកំពូលចុងភៅឯកបន្ទាប់របស់ MasterChef Cambodia ចាប់ពីថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះតទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង