×

ចំណីចក្ខុប្លែក! កម្មវិធីដ៏ថ្មីសន្លាងរបស់ CTN មិនត្រឹមតែលើកស្ទួយទម្រង់សិល្បៈបុរាណមួយប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការសហការចម្អិនម្ហូបមិនធ្លាប់មានរបស់តារានិងបុគ្គលដែលមានសត្ថមភាពសិល្បៈល្បី ៗ រួមគ្នាជាអតីតបេក្ខភាពចុងភៅមកពី MasterChef

ពិសេស! កម្មវិធីថ្មីមួយនេះ ផុសចេញគំនិតច្នៃប្រឌិតថ្មីរបស់កូនខ្មែរ ដែលបានយកផ្នែកខ្លះនៃទម្រង់សិល្បៈល្ខោនស្បែកដែលជាកេរមរតកសម្បត្តិបេតិកភណ្ឌជាតិខ្មែរ ក៏រំលេចចេញជារូបរាងកម្មវិធីកម្សាន្តមួយដ៏អស្ចារ្យ នោះគឺ “Shadow Chef” ។

តាមរយៈកម្មវិធី Shadow Chef ទស្សនិកជនមិនត្រឹមតែបានការប្រកួតចម្អិនម្ហូបបែបសប្បាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការកម្សាន្តសប្បាយរីករាយជាមួយការពន្យល់វិធីសាស្រ្តចម្អិនពីចុងភៅនៅខាងក្រោយផ្ទាំងសំពត់ស ដែលទស្សនិកជនស្ដាប់ឮតែសំឡេង និងឃើញតែស្រមោលប៉ុណ្ណោះ។ សកម្មភាពនេះអាចបង្កឱ្យមានការផ្សំគ្រឿងច្រឡំ ការមិនយល់ចិត្តគ្នា ឬស្ដាប់គ្នាមិនយល់ជាដើម ញ៉ាំងបរិយាកាសឱ្យកាន់តែរំភើប និងសំណើចដែលមិនអាចបំភ្លេចបាន។

សូមរង់ចាំទស្សនាកម្មវិធី Shadow Chef ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង