
បើតាមវីដេអូ Trailer របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បេក្ខជនចំនួន ២៥ នាក់ នឹងចូលរួមប្រកួតប្រជែងនៅក្នុងផ្ទះបាយដ៏ប្រណីតលំដាប់ថ្នាក់ពិភពលោក។
កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលប្រមូលផ្ដុំដោយអ្នកដែលមានទេពកោសល្យខាងចម្អិនម្ហូប ជាចុងភៅតាមផ្ទះ និងជាអ្នកស្រឡាញ់ការចម្អិន នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨យប់តទៅ។
បេក្ខជនទាំងអស់ សុទ្ធតែមានប្រវត្តិក្នុងផ្ទះបាយដ៏គួរឱ្យចាប់អារម្មណ៍ ដែលនឹងត្រូវបង្ហាញជូនទស្សនិកជន ជាមួយនឹងការប្រកួតប្រជែងដ៏ជក់ចិត្តពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ពួកគេនឹងប្រឈមនឹងការជម្រុះចេញដែលមិននឹកស្មានដល់ រហូតដល់សប្ដាហ៍ចុងក្រោយ ដែលរកឃើញម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣។
ដូច្នេះ សូមរង់ចាំតាមដានការចាក់ផ្សាយសប្ដាហ៍ទី១ នាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ដើម្បីជាសក្ខីភាពក្នុងដំណើរស្វែងរកម្ចាស់ជ័យលាភី និងងារជាកំពូលចុងភៅឯកបន្ទាប់៕