×

ឃើញសម្តីឱ្យចច្រែតអ៊ីចឹងទេ តែនិយាយដល់រឿងគូជីវិត សុភ័ក្ត្រ កុសុម៉ា សុំអស់យោបល់

ភ្នំពេញ៖ អ្នកណាៗក៏ដឹងដែរថា ពិធីការិនីក្នុងកម្មវិធី “Chef Race By IZE” សុភ័ក្ត្រ កុសុម៉ា មានវោហាមិនចេះរីងស្ងួត ជាហេតុធ្វើឱ្យអ្នកគាំទ្រគ្រប់វ័យបានស្គាល់តារាស្រីរូបនេះតាមរយៈភាពក្រមិចក្រមើមរបស់នាងយ៉ាងច្បាស់។ កុសុម៉ា មានយីអ៊ុនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យនាងមានទីផ្សារការងាររកតែពេលសម្រាកគ្មាន រហូតនាងអាចមានសមត្ថភាពទិញផ្ទះ និងមានរថយន្តស៊េរីទំនើបដោយកម្លាំងញើសឈាមខ្លួនផ្ទាល់តែម្តង។

ក្រៅពីមានលុយចាយពេញៗដៃហើយជារឿយៗ កុសុម៉ា តែងធ្វើគ្រឿងពេជ្រជូនម្តាយ និងប្រាក់ចាយវាយជាប្រចាំជូនដល់គ្រួសារមិនដែលឱ្យខ្វះមុខខ្វះក្រោយឡើយ។ ក្រៅពីជោគជ័យជាមួយអាជីពសិល្បៈហើយ សុភ័ក្ត្រ កុសុម៉ា ក៏បានបង្កើតក្រុមមួយសម្រាប់ចេញច្រៀង និងជាពិធីការិនីក្នុងកម្មវិធីមង្គលការនានាទៀតផង។

នេះសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យក្នុងការងាររបស់តារាស្រីរូបនេះឡើងដល់ចំណុចកំពូល ប៉ុន្តែបើក្រលេកមើលពីគូជីវិតវិញ កុសុម៉ា ហាក់នៅនឹងថ្កល់ដែលនាងធ្លាប់បានបញ្ជាក់ច្បាស់ៗថា មិនមានទំនាក់ទំនងជាមួយអ្នកណាឡើយសូម្បីតែការមើលចិត្តគ្នា ព្រោះគ្រប់គ្នាមើលមកយល់ថាសមត្ថភាពប៉ុណ្ណេះដែរមិនអាចឡើយដែល កុសុម៉ា មិនមានដៃគូនឹងគេនោះ។

ជាក់ស្តែង ភាពនៅទំនេរមួយនេះត្រូវបាន Youtuber ជា ស្រីនា បានចែករំលែករូបថតមួយសន្លឹកដែលនាងបានថតជាមួយ ហេង វិសាល និង កុសុម៉ា កាលពីឆ្នាំ ២០១៩ ដោយនាងបានចែករំលែកសាជាថ្មីភ្ជាប់ជាមួយប្រយោគបែបនេះថា៖ “កាលហ្នឹងអត់ទាន់ដឹងទេថាបុរសម្នាក់នេះនឹងក្លាយជាប្តីខ្ញុំ សំខាន់បង កុសុម៉ា នៅ Single ដដែល សុំទោសបង”។

មួយឃ្លារបស់ ស្រីនា បានចាក់ទម្លុះបេះដូង កុសុម៉ា មិនស្ទើរទេរហូតធ្វើឱ្យនាងតបទៅវិញថា៖ “អូននិយាយតែរឿងប្តីប្រពន្ធអូនទៅ រួចមកពាក់ព័ន្ធអីជីវិតបង កុំមកសុំទោស ចាំចួបជាមួយមេធាវីបង”។

ការឆ្លងឆ្លើយគ្នាផ្ទុះពេញ Comments នេះក៏មានអ្នកគាំទ្រ សុភ័ក្ត្រ កុសុម៉ា អាណិតដល់នាងផងដែរដែលខំទន្ទឹងចាំផ្លូវបុរសល្អម្នាក់ ប៉ុន្តែចាំបាត់ៗពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង