
កាន់តែប្លែកនៅថ្ងៃ សៅរ៍សប្ដាហ៍នេះ កម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE នឹងបន្តផ្ដល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជូនដល់ប្រិយមិត្ត ជាមួយនឹងវត្តមានរបស់តារាក្បាច់គុនល្បុក្កតោដ៏ល្បី កញ្ញា ពេជ្រ ចរណៃ ដែលនឹងត្រូវមកប្រកួតជាមួយ លោក ចន អេឡិចហ្សូរ៉ា និង កញ្ញា ពី ហ្គិច នៅក្នុងផ្ទះបាយចល័តរបស់ក្រុមទាំង៣។

នៅសប្ដាហ៍នេះ Chef Race by IZE បានឈានដល់សប្ដាហ៍ទី៣៦របស់ខ្លួន ដែលការប្រកួតក្នុងផ្ទះបាយដ៏ក្ដៅគគុកនេះ នឹងប្រព្រឹត្តទៅនៅទីតាំង ស្ថានីយរថភ្លើង ដើម្បីផ្ដល់ជាចំណីចក្ខុកាន់តែប្លែក សម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ។ កាន់តែពិសេសទៀតនោះ តារាកិត្តិយស និងចុងភៅ នឹងធ្វើដំណើរតាមរថភ្លើងមកកាន់ទីកន្លែងប្រកួតផ្ទាល់តែម្ដង។
ចំពោះ កញ្ញា ពេជ្រ ចរណៃ នឹងចាប់ដៃគូជាមួយ Chef ទាវ នៅក្នុងក្រុម CAMBODIA ដែលធ្វើការប្រកួតទល់នឹងក្រុម IZE របស់លោក ចន អេឡិចហ្សូរ៉ា និង Chef កុសល ព្រមទាំងក្រុម EXPREZ របស់កញ្ញា ពី ហ្គិច និង Chef សុ ភា ដើម្បីដើរផ្សារទិញគ្រឿងផ្សំ មកចម្អិនជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ សម្រាប់លក់ជូនម៉ូយៗដែលជាអ្នកដំណើរចុះពីលើរថភ្លើង។
សូមជម្រាបថា ឆ្លងកាត់ ៣៥ សប្ដាហ៍កន្លងមក ក្រុម CAMBODIA បានឈ្នះ ១៥ លើក ស្របពេលដែលក្រុម EXPREZ ធ្លាប់ឈ្នះ ១២ លើក និងក្រុម IZE ទទួលបានជ័យជម្នះ ៨ លើក។
ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ចាប់ពីម៉ោង ១១ ព្រឹកតទៅ ដើម្បីស្វែងរកក្រុមដែលនឹងទទួលបានជ័យលាភីនៅក្នុងសប្ដាហ៍នេះ និងទទួលបាននូវភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបាន៕
