×

រំឭកជាលើកចុងក្រោយ! MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយជាផ្លូវការនៅយប់នេះហើយ

កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានត្រៀមរួចរាល់ដើម្បីទាក់ទាញទស្សនិកជនជាថ្មីម្តងទៀត ជាមួយនឹងអ្នកមានជំនាញធ្វើម្ហូប និងការប្រកួតប្រជែងដ៏ខ្លាំងក្លា។ កម្មវិធីដែលទស្សនិកជនបានទន្ទឹងរង់ចាំជាយូរ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia នាយប់នេះ ចាប់ពីវេលាម៉ោង ៨ យប់តទៅ។

ការប្រកួតប្រជែងដ៏គួរឱ្យរំភើប ការជម្រុះចេញដ៏គួរឱ្យសោកស្ដាយ និងការទទួលបានជ័យជម្នះដ៏គួរឱ្យរីករាយរបស់បេក្ខជន នឹងត្រូវបង្ហាញនៅក្នុងរដូវកាលទី៣នេះ។ តើបេក្ខជនរូបណាខ្លះ នឹងក្លាយជាបេក្ខជន ២៥នាក់ចុងក្រោយដើម្បីទទួលបានអៀមពីគណៈកម្មការរបស់ MasterChef Cambodia ។ គណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica រួមទាំង Judge ថ្មី លោក ស៊ុន ម៉េងហ៊ី Judge Meng Hy នឹងផ្ដល់ការវិនិច្ឆ័យយ៉ាងម៉ត់ចត់សម្រាប់មុខម្ហូបរបស់បេក្ខជន។

ជួបគ្នាយប់នេះវេលាម៉ោង ៨ យប់នេះ ដើម្បីទស្សនាការចាប់ផ្តើមនៃសមរភូមិធ្វើម្ហូបដ៏អស្ចារ្យ ដើម្បីស្វែងរកម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង