
ការប្រកួតប្រជែងដ៏គួរឱ្យរំភើប ការជម្រុះចេញដ៏គួរឱ្យសោកស្ដាយ និងការទទួលបានជ័យជម្នះដ៏គួរឱ្យរីករាយរបស់បេក្ខជន នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងត្រូវចាក់ផ្សាយនាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia។
ទស្សនិកជន ប្រាកដជាចង់ដឹងថាតើបេក្ខជនរូបណាខ្លះ នឹងឈានជើងចូលមកកាន់ផ្ទះបាយរបស់ MasterChef Cambodia ដើម្បីទទួលការវិនិច្ឆ័យពីគណៈកម្មការទាំង៣រូប ដែលមានដូចជា Judge Nara, Judge Jessica រួមទាំង Judge ថ្មី លោក ស៊ុន ម៉េងហ៊ី Judge Meng Hy និងស្វែងរកឱកាសដើម្បីឈានទៅកាន់វគ្គបន្ទាប់។
រដូវកាលថ្មីនេះ មានអ្នកមកពីបណ្ដារាជធានីខេត្តផ្សេងៗ ដែលសុទ្ធតែជាអ្នកស្រឡាញ់ការចម្អិន ឬជាចុងភៅតាមផ្ទះ នឹងមានឱកាសមកបញ្ចេញស្នាដៃចម្អិនម្ហូបប្លែកៗ និងបង្ហាញនូវប្រវត្តិរបស់ពួកគេជាមួយនឹងការចម្អិន ទៅកាន់ទស្សនិកជន។
រង់ចាំតាមដាននាវេលាម៉ោង ៨ យប់ ថ្ងៃអាទិត្យ ទី២៦ ឧសភា នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodiaដើម្បីចូលរួមជាសក្ខីភាពនៅក្នុងសមរភូមិចម្អិនម្ហូបដ៏អស្ចារ្យ និងដំណើរស្វែងរកម្ចាស់ជ័យលាភី MasterChef Cambodia បន្ទាប់៕