
គណៈកម្មការទាំង៣រូបរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN បានបង្ហើបថា រដូវកាលថ្មីនេះ នឹងកាន់តែប្លែក បេក្ខជនកាន់តែខ្លាំង ខណៈម្ចាស់ពាននឹងក្លាយជាចុងភៅលំដាប់ផ្កាយ៥។
Judge Nara Judge Jessica និង Judge Meng Hy បានចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយ CNC នាព្រឹកថ្ងៃសៅរ៍នេះ ដោយបញ្ជាក់ថា MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ចាប់ពីម៉ោង ៨ យប់តទៅ។
Judge Nara បានឱ្យដឹងថា បេក្ខជនរដូវកាលថ្មី គឺមានចំណេះដឹងខ្ពស់លើការចម្អិនម្ហូប ដូចបេក្ខជនក្នុង MasterChef លើពិភពលោកដែរ។ ពិសេសរដូវកាលនេះ ទាំងការរៀបចំឆាក សមត្ថភាពរបស់បេក្ខជន ខុសប្លែកជាងរដូវកាលមុនៗ និងមានការបង្ហាញអត្តសញ្ញាណខ្មែរ។
សម្រាប់ Judge Jessica បានឱ្យដឹងថា អ្វីដែលពិសេសគឺអ្នកឈ្នះពាន MCC រដូវកាលទី៣ នឹងក្លាយជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលដំបូងគេនៅកម្ពុជា បន្ថែមលើពានរង្វាន់ និងរង្វាន់ ២០០លានរៀល។
Judge Meng Hy ក៏បានបង្ហាញអារម្មណ៍រំភើបដែលបានក្លាយជាគណៈកម្មការមួយរូប ជាមួយ Judge Nara និង Judge Jessica នាំម្ហូបខ្មែរទៅដល់កម្រិតពិភពលោក។
សូមរង់ចាំទស្សនា MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ចាប់ពីម៉ោង ៨ យប់តទៅ៕