×

បេក្ខជនដែលខ្លាចក្លិនត្រី ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ជម្នះរាល់ឧបសគ្គទទួលបានអៀម ស ពីគណៈកម្មការ

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានចាប់ផ្ដើមការចាក់ផ្សាយនូវសប្ដាហ៍ទីមួយកាលពីយប់មិញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

បេក្ខជនចំនួន ៦០ នាក់បានជួបជុំគ្នា នៅផ្ទះបាយ MasterChef Cambodia ដើម្បីប្រកួតលើវិញ្ញាសាចំនួន ៣ មានវិញ្ញាសាបកខ្ទឹមស វិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ជាគ្រឿងផ្សំគោលចម្អិនជាម្ហូបមួយចាន ដោយបេក្ខជនដែលឈ្នះលើវិញ្ញាសាទាំង៣ នឹងទទួលយក អៀមស ពីគណៈកម្មការដែលមាន Judge Nara, Judge Jessica និង Judge Meng Hy ចាំផ្ដល់ការវិនិច្ឆ័យយ៉ាងម៉ត់ចត់។ ក្នុងចំណោមបេក្ខជនទាំង ៦០ នាក់ បេក្ខជន ហាយ ហ្សង់ ដែលមានអាយុ ២៩ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។

បេក្ខជនដែលជាបុគ្គលិកក្រុមហ៊ុនមួយមកពីរាជធានីភ្នំពេញរូបនេះ គឺជាអ្នកដែលចាញ់ក្លិនត្រីខ្លាំង បានជម្នះនូវឧបសគ្គធំៗនៅក្នុងវិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ដែលពន្លះរួច ធ្វើជាគ្រឿងផ្សំគោលដើម្បីចម្អិនជាម្ហូបជាមួយគ្រឿងផ្សំដទៃទៀតដែលផ្ដល់ជូន។ ទោះយ៉ាងណាក្ដី លោក ហ្សង់ នៅតែអាចបង្កើតបាននូវមុខម្ហូបមួយចានដោយជោគជ័យ គឺម្ហូប ត្រីឆ្ពង់បំពងដំឡូងបារាំង ជាមួយទំពាំងបារាំង ប៉េងបោះ ក្រូចឆ្មារ។

ទីបំផុត លោក ហ្សង់ ទទួលបាន Yes ពីរ ពីគណៈកម្មការទាំង៣រូប ដែលមានលក្ខណៈគ្រប់គ្រាប់ដើម្បីទទួលបានអៀមស សម្រាប់បន្តទៅកាន់វគ្គបន្ទាប់។ តើ ហ្សង់ នឹងអាចធ្វើបានល្អនៅវគ្គបន្តដែរឬទេ?

ដូច្នេះ មានតែរង់ចាំទស្សនាវគ្គបន្តបន្ទាប់របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង