
ការវិលត្រឡប់មកវិញរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈការចាក់ផ្សាយវគ្គដំបូង នៃរដូវកាលទី៣ កាលពីយប់មិញ ទទួលបានអ្នកចូលទស្សនាផ្ទាល់ដល់ 30.1 K (ជាង ៣០០០០នាក់) នៅលើ Facebook Page ផ្លូវការរបស់កម្មវិធី បន្ទាប់ពី២៤ម៉ោងជិត ១លាននាក់ និងនៅលើទូរទស្សន៍រាប់លាននាក់ផ្សេងទៀត។

ការទន្ទឹងរង់ចាំរបស់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ក៏ដូចជាផេក MasterChef Cambodia ពិតជាមិនខកបំណងឡើយ ជាមួយនឹងការរៀបចំឆាកថ្មីប្លែក និងបេក្ខជនដែលមានសមត្ថភាពខ្ពស់ បានធ្វើឱ្យរដូវកាលទី៣នៃកម្មវិធី MasterChef Cambodia កាន់តែអស្ចារ្យ។ ជាក់ស្ដែង ទស្សនិកជនជាច្រើន បានសរសេរនៅក្នុង Comment ថា វគ្គទីមួយនេះពិតជាល្អមើលខ្លាំង ហើយអន្ទះសាចង់ទស្សនាវគ្គទីពីរឆាប់ៗនេះ។



សម្រាប់វគ្គទីពីរ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ។ ដូច្នេះប្រិយមិត្តអាចចូលរួម Comment និង Share ឱ្យបានច្រើនដើម្បីលើកស្ទួយវិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគាំទ្រកូនខ្មែរ ដែលមានសមត្ថភាព ក្នុងការបង្ហាញពីថ្វីដៃចម្អិនម្ហូបទៅកាន់ពិភពលោក។
ទស្សនាវគ្គទីមួយនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីដេអូខាងក្រោម៖