×

អតីតស្វាមី Barbie Hsu ដឹកដៃគូដណ្តឹងចុះឈ្មោះរៀបការព្រឹកនេះជាមួយចិញ្ចៀនពេជ្រមួយវង់ឡើងធំ

តៃវ៉ាន់៖ ក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយនឹង Barbie Hsu កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក Wang Xiaofei ដែលជាអតីតស្វាមីតារាស្រីរូបនេះបានប្រកាសទំនាក់ទំនងថ្មីជាមួយនឹងតារាស្រី Mandy ក្នុងឆ្នាំ២០២៤ និងបានសម្រេចចុះឈ្មោះរៀបការជាមួយគ្នាជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះបានសម្រេច។

Wang Xiaofei ហាក់រីករាយជាមួយនឹងអាពាហ៍ពិពាហ៍នេះជាខ្លាំងដោយលោកបានផុសរូបសៀវភៅអាពាហ៍ពិពាហ៍របស់ខ្លួន ព្រមទាំងរូបដៃភរិយាក្រោយជាមួយនឹងចិញ្ចៀនពេជ្រមួយវង់ធំនៅផេកបណ្តាញសង្គមរបស់ខ្លួន។

 

Mandy គឺជាតារាស្រីម្នាក់ធ្លាប់មានរឿងអាស្រូវជាច្រើនរហូតឈានដល់ការលែងលះជាមួយអតីតស្វាមីរបស់នាងកាលពីឆ្នាំ ២០១៨កន្លងទៅទៀតផង។ ក្រោយមកនាងក៏បានផ្ទុះពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយបុរសជាច្រើនដោយនាងបានលួងលោមសុំប្រាក់ពីពួកគេដើម្បីដើរទិញឥវ៉ាន់ និងកែសម្ជស្សជាដើម។

យ៉ាងណាមិញ សម្រាប់ Wang Xiaofei បានឱ្យដឹងថា Mandy ល្អចំពោះលោក និងកូនៗរបស់លោកណាស់ ហើយលោកក៏ល្អចំពោះនាងដូចគ្នា គឺមានតែប៉ុណ្ណឹង។ គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធរយៈពេល ១០ឆ្នាំរវាង Wang Xiaofei និង Barbie Hsu អតីតប្តីប្រពន្ធទាំង ២នេះមានរឿងក្តីជាមួយគ្នាយ៉ាងច្រើនដែលត្រូវដោះស្រាយដោយ Barbie Hsu បានប្តឹងអតីតស្វាមីនាងចំនួន ១៧ករណី និងបន្តដោះស្រាយរហូតមកដល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង