
លោក សំ សុធារិទ្ធ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ១០នាក់ ដែលទទួលបានអៀម ស ពីគណៈកម្មការរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅក្នុងវគ្គដំបូង កាលពីយប់មិញ ដែលជាភាពជោគជ័យមួយជំហានរបស់លោកនៅក្នុងដំណើរដ៏វែងឆ្ងាយក្នុងផ្ទះបាយប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។
ងាកមកសកម្មភាពនៅលើបណ្ដាញសង្គមវិញ ក្រោយបញ្ចប់វគ្គទីមួយ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ សន្ទុះនៃការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សម្រាប់លោក សំ សុធារិទ្ធ គឺជាបេក្ខជនមកពីរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិតមាតិកាម្ហូបដ៏ល្បីមួយរូប។
ក្រៅពីសមត្ថភាពក្នុងការចម្អិនម្ហូបដើម្បីឈ្នះចិត្តរបស់គណៈកម្មការ MasterChef Cambodia ហើយនោះ លោក សុធារិទ្ធ ថែមទាំងឈ្នះចិត្តរបស់ហ្វេនៗនារីជាច្រើន ខណៈរូបភាពប្រចាំថ្ងៃរបស់លោក ត្រូវបានគេចែករំលែកជាបន្តបន្ទាប់នៅលើអ៊ីនធឺណិត។

តើដំណើរផ្សងព្រេងក្នុងផ្ទះបាយ MasterChef របស់លោក សុធារិទ្ធ នឹងអាចឈានដល់វគ្គណា? អ៊ីចឹងកុំភ្លេចរង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ហ្វេសប៊ុកផេក MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ!
