×

វិញ្ញាសាដំបូងរបស់ MasterChef Cambodia គឺបកខ្ទឹមស អ៊ីចឹងដឹងអត់ថាខ្ទឹមសមានប្រយោជន៍ដូចម្ដេចខ្លះ?

ទស្សនិកជនភាគច្រើនច្បាស់ជាងដឹងហើយថា វិញ្ញាសាដំបូងបង្អស់របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ក្នុងវគ្គទីមួយ គឺបកខ្ទឹមស ប៉ុន្តែតើអ្នកដឹងអត់ថា វាមានប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់យើង។

ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាន និងក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវា ក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។ ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយធ្វើឱ្យរាងកាយរបស់យើងម៉ាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ។

អត្ថប្រយោជន៍របស់ខ្ទឹមស មានដូចជា ជួយឱ្យសម្ពាធឈាមកាន់តែប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង បន្ថយកូលេស្ដេរ៉ូល ព្យាបាលជំងឺផ្ដាសាយនិងគ្រុនក្ដៅ ធ្វើឱ្យឆ្អឹងរឹងមាំ និងជំនួយដល់ការចងចាំបានល្អ។

ផ្ទះបាយ MasterChef សម្បូរទៅដោយគ្រឿងផ្សំដែលមានគុណភាព! កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ។ ទស្សនាកម្មវិធី MasterChef Cambodia មិនត្រឹមតែបានឃើញនូវការវិវឌ្ឍសមត្ថភាពរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលនូវចំណេះដឹងថ្មីៗពីការចម្អិនម្ហូបប្លែកៗទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង