×

គួរឱ្យសោកស្ដាយ! បេក្ខជនម្នាក់សុខចិត្តចាំរហូតដល់គ្រប់អាយុ ទើបមកប្រឡង MasterChef តែមិនអានឈានទៅវគ្គបន្ទាប់បាន

ទាំងទស្សនិកជន ទាំងបេក្ខជនដែលប្រកួតជាមួយគ្នា មានការអាណិតចំពោះបេក្ខជនម្នាក់ ឈ្មោះ លីម ប៉ហេង មកពីរាជធានីភ្នំពេញ ដែលជាបេក្ខជនក្មេងជាងគេ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលសុខចិត្តរង់ចាំរហូតដល់គ្រប់អាយុ ១៨ឆ្នាំ ដើម្បីដាក់ពាក្យចូលរួមប្រកួត ប៉ុន្តែមិនអាចឆ្លងទៅកាន់វគ្គបន្ទាប់បានឡើយ។

បេក្ខជនដដែល មិនអាចឆ្លងផុតវិញ្ញាសាដំបូងឡើយ ពោលគឺវិញ្ញាសាបកខ្ទឹមស កាលពីវគ្គទីមួយ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ ទោះជាយ៉ាងណា គណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy បានលើកទឹកចិត្តដល់ប្អូនប្រុសដែលជាបេក្ខជនខាងលើ កុំឱ្យបាក់ទឹកចិត្ត និងព្យាយាមអភិវឌ្ឍសមត្ថភាព ដើម្បីដាក់ពាក្យចូលរួមប្រកួតនៅរដូវកាលក្រោយៗទៀតផងដែរ។

គួរដឹងថា កាលពីវគ្គទីមួយ បានរកឃើញបេក្ខជនចំនួន ១០ នាក់ រួចមកហើយ ដែលទទួលបានអៀម ស ពីគណៈកម្មការទាំង៣។ តើបេក្ខជនរូបណាទៀត ដែលនឹងក្លាយជាម្ចាស់អៀម នៅក្នុងវគ្គទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ? រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង