![]()
សម្រស់របស់គណៈកម្មការ Jessica នៃកម្មវិធី MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កាន់តែស្អាតឡើងៗ ធ្វើឱ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់។
ជាមួយនឹងរ៉ូបស និងបូសក់ បង្ហាញពីភាពស្រស់ស្អាត សុភាពរម្យទម និងឈ្លាសវៃគួរឱ្យគោរពរបស់ Judge Jessica ក្នុងនាមជាអ្នកវិនិច្ឆ័យម្នាក់ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។
ទស្សនិកជននឹងបានឃើញនូវសម្រស់ដ៏ស្រស់សោភាជាមួយ Judge Jessica សាជាថ្មី នៅក្នុងវគ្គទីពីរ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ។
Judge Jessica រួមជាមួយ Judge Nara និង Judge Meng Hy នឹងបន្តផ្ដល់ការវិនិច្ឆ័យសម្រាប់បេក្ខជនដែលនៅសល់កាលពីវគ្គទីមួយ ដើម្បីស្វែងរកម្ចាស់អៀមស ចំនួន ១៥រូបបន្ថែមទៀត ដើម្បីឈានទៅកាន់ការប្រកួតលើវិញ្ញាសាជាច្រើនដែលកំពុងរង់ចាំបេក្ខជនទាំង២៥នាក់ នៅក្នុងផ្ទះបាយដ៏ប្រណីតនៃកម្មវិធី MasterChef Cambodia ៕