×

៤យ៉ាងដែលអ្នកត្រូវដឹងមុនការចាក់ផ្សាយវគ្គទីពីរនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាថ្ងៃអាទិត្យនេះ

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងឈានចូលដល់វគ្គទីពីរ នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia ចាប់ពីម៉ោង ៨យប់តទៅ។

ទស្សនិកជនបានតាមដានយ៉ាងជក់ចិត្តរួចមកហើយ នៅក្នុងវគ្គទីមួយ លើវិញ្ញាសាចំនួន ៣ រួមមាន វិញ្ញាសាបកខ្ទឹមស វិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាចម្អិនម្ហូបដែលមានត្រីឆ្ពង់ជាគ្រឿងផ្សំគោល ដែលមានបេក្ខជនទទួលបាន អាវអៀម ស ពីគណៈកម្មការទាំង ៣ រូប រួមមាន Judge Nara, Judge Jessica និង Judge Meng Hy ដែលជាអ្នកផ្ដល់ការវិនិច្ឆ័យយ៉ាងល្អិតល្អន់។

ខាងក្រោមនេះជា រឿង ៤ យ៉ាងដែលអ្នកគួរដឹងមុនទស្សនាវគ្គទីពីរ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣៖

១. ក្នុងចំណោមបេក្ខជនទាំង ៦០ នាក់ដែលចូលរួមប្រកួត មានបេក្ខជនចំនួន ១៨ នាក់ ត្រូវបានចាកចេញពីកម្មវិធីមុនគេ នៅក្នុងវិញ្ញាសាបកខ្ទឹមស,

២. បេក្ខជន ១០ នាក់ បានទទួលបានអៀម ស នៅក្នុងវិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាចម្អិនម្ហូបពីត្រីឆ្ពង់ដែលជាគ្រឿងផ្សំគោល,

៣. បេក្ខជន ៣២ នាក់ដែលនៅសល់ នឹងត្រូវប្រកួតគ្នាលើវិញ្ញាសាកាន់តែលំបាក ដែលនឹងត្រូវបង្ហាញនៅក្នុងវគ្គទីពីរ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដើម្បីដណ្ដើមយកអៀមសដែលនៅសល់ ចំនួន ១៥ អៀម,

និង ៤. ម្ចាស់អាវអៀមស ទាំង ២៥ នាក់ នឹងឈានជើងចូលក្នុងការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅវគ្គបន្ទាប់។

ដូច្នេះ សូមរង់ចាំទស្សនាវគ្គទីពីរ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ ដើម្បីស្វែងរកម្ចាស់អាវអៀមសជាបន្តទៀត!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង