![]()
កាលពីវគ្គទីមួយ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនចំនួន ៩ រូប បានប្រកួតនៅក្នុងវិញ្ញាសាទី៣ ដែលជាការចម្អិនម្ហូបពីគ្រឿងផ្សំគោល ត្រីឆ្ពង់។
ក្នុងចំណោមម្ហូបទាំង៩ចាន ដែលបង្កើតចេញពីការចម្អិនយ៉ាងផ្ចិតផ្ចង់របស់បេក្ខជន មានតែម្ហូប ៥ ចានប៉ុណ្ណោះ ដែលទទួលបានអៀម ស ក្នុងនោះម្ហូប១ចានរបស់បេក្ខជនម្នាក់ ដែលជាអ្នកដឹកជញ្ជូនម្ហូបមកពីខេត្តកំពង់ស្ពឺ មានភាពលេចធ្លោជាងគេ ដែលធ្វើឱ្យ Judge Nara, Judge Jessica និង Judge Meng Hy ផ្ដល់ YES ដល់ទៅ ៣ និងធ្វើឱ្យទទួលបានអៀមស ផងដែរ។
ម្ហូប១ចាននោះ មានឈ្មោះថា ត្រីឆ្ពង់បំពងម្សៅ កម្ទេចនំបុ័ងស្រួយ ជាមួយទឹកជ្រលក់គ្រីម រ៉ូសម៉ារី និងម្រេច ដែលជាម្ហូបរបស់បេក្ខជនឈ្មោះ ញ៉ រីម ដែលមានអាយុ ២៦ឆ្នាំ។ ម្ហូបរបស់លោក ញ៉ រីម បានទទួលការសរសើរយ៉ាងខ្លាំងពី Judge ទាំង ៣ ពិសេស Judge Meng Hy បានភ្លក់ច្រើនជាងគេ មុននឹងផ្ដល់ការវិនិច្ឆ័យ។
តើការទទួលបានអៀមស ពីគណៈកម្មការសម្រាប់បេក្ខជន ញ៉ រីម នឹងអាចកែប្រែជីវិតរបស់គាត់បានដែរឬទេ? ដូច្នេះ កុំភ្លេចរង់ចាំទស្សនារឿងរ៉ាវ និងឧបសគ្គដែលលោក ញ៉ រីម នឹងជួបប្រទះនៅក្នុងផ្ទះបាយ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia ៕