×

Matt ចួបអ្នកច្បាស់លាស់ហើយដោយមើលចិត្តគ្នាទើបបានប៉ុន្មានខែ

ថៃ៖ ចំណងស្នេហ៍របស់ Matt Peeranee ជាមួយ Songkran ដែលជាអតីតស្វាមីតារាសម្តែង Aff Taksaorn បានធ្វើឱ្យ Matt Peeranee ធ្លាក់កូដក្នុងវិស័យសិល្បៈពេញទំហឹងដោយគ្រប់គ្នាបានចោទប្រកាន់នាងថាជាជនទី៣ បំបែកគ្រួសារ Aff រហូតឈានដល់ដំណាក់កាលលែងលះ។

Matt បានជាប់ឈ្មោះជាជនទី ៣មកដល់សព្វថ្ងៃ រីឯការបែកគ្នាជាមួយ Songkran ត្រូវបានមហាជនចូលរួមត្រេកអរ និងយល់ថានេះគឺជាកម្មរបស់នាងដែលបំបែកគ្រួសាររបស់គេ។ យ៉ាងណាមិញ បែកគ្នាជាមួយ Songkran បានធ្វើឱ្យ Matt រៀងចាលមិនហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីដែលនាងឡើយ ពោលមានតែគ្រួសារ និងអ្នកជិតស្និទ្ធិប៉ុណ្ណោះដែលដឹង។

ជាមួយនឹងទំនាក់ទំនងស្នេហាមុនៗ បើទោះជាចាយពេលយូរឆ្នាំនៅជាមួយគ្នាក៏ដោយក៏ Matt មិនទទួលបានការផ្តល់ខាន់ស្លាឱ្យនាងឡើយ គឺមានតែការខកចិត្តម្តងជាពីរដង ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហាបែបស្ងាត់ៗលើកនេះវិញទីបំផុត Matt បានចួបជាមួយអ្នកច្បាស់លាស់ហើយដោយខាងប្រុសបានសុំនាងរៀបការកាលពីថ្ងៃទី៣១ ខែឧសភា ថ្មីៗនេះមិនត្រូវការមើលចិត្តគ្នាយូរដូចអ្នកមុនៗឡើយ។

តាមរយៈរូបថតមួយសន្លឹកបានបង្ហាញឱ្យឃើញច្បាស់ថា Matt បានចំណាយពេលថ្ងៃបុណ្យណូអែលចួបជុំជាមួយគ្រួសារខាងប្រុសយ៉ាងរីករាយ ហើយក៏ជាថ្ងៃដែលធ្វើឱ្យគ្រប់គ្នាសន្មត់ថា Matt ចាប់ផ្តើមមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ថ្មីពីពេលនោះផងដែរ។ គួរបញ្ជាក់ដែរថា ការសុំ Matt រៀបការនេះត្រូវបានចូលរួមសហការជាមួយនឹងគ្រួសាររបស់ Matt យ៉ាងពេញទំហឹងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង