![]()
កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានរកឃើញបេក្ខជន-បេក្ខនារីទាំង ២៥ នាក់ ដែលក្លាយជាម្ចាស់អាវអៀមស ដើម្បីមានសិទ្ធិឈានជើងចូលទៅក្នុងផ្ទះបាយដ៏ប្រណីត នាថ្ងៃអាទិត្យ ទី៩ ខែមិថុនាខាងមុខនេះ។
បេក្ខជនបេក្ខនារី ៦០ នាក់ ដែលឆ្លងកាត់វគ្គជម្រុះកាលពីសប្ដាហ៍ទី១ និងសប្ដាហ៍ទី២ មានតែ ២៥ នាក់ប៉ុណ្ណោះ ដែលនឹងចូលរួមប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។
បេក្ខជនបេក្ខនារីទាំង ២៥ នាក់ មានមកពីបណ្ដារាជធានីខេត្តផ្សេងៗគ្នា ក្នុងនោះ រាជធានីភ្នំពេញ ១៣ នាក់, ខេត្តសៀមរាប ៣ នាក់, ខេត្តកំពត ២ នាក់, ខេត្តព្រៃវែង ២ នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តបន្ទាយមានជ័យម្នាក់, ខេត្តព្រះវិហារម្នាក់, ខេត្តពោធិ៍សាត់ម្នាក់, និងខេត្តព្រះសីហនុម្នាក់។
បេក្ខជនបេក្ខនារីដែលជាប់ បានទទួលជោគជ័យនៅលើវិញ្ញាសាចំនួន ៦ ដែល Judge Nara, Judge Jessica និង Judge Meng Hy បានដាក់ជូន។ វិញ្ញាសាទាំង៦ មាន វិញ្ញាសាបកខ្ទឹមស វិញ្ញាសាពន្លះត្រីឆ្ពង់ វិញ្ញាសាចម្អិនម្ហូបត្រីឆ្ពង់ជាគ្រឿងគោល វិញ្ញាសាចិតស្ពៃបូកគោ វិញ្ញាសា ដាំបាយជាមួយឆ្នាំងស្ពាន់, ខ្នប់ និងមាន់បុកអង្ក្រងដោយប្រើចង្រ្កានមុំបីខ្មែរ (ប្រកួតជាក្រុម) និង វិញ្ញាសាសម្លប្រហើរបុកម្សៅបែបអ្នកស្វាយរៀង។
បេក្ខជនបេក្ខនារីទាំង២៥នាក់ មានដូចជា៖
រាជធានីភ្នំពេញ
សំ សុធារិទ្ធ អាយុ ៣១ឆ្នាំ ជាអ្នកផលិតមាតិកាម្ហូប,
ដេត វណ្ណដូ អាយុ ២០ឆ្នាំ ជាអ្នកចម្រៀងបុរាណ,
ហាយ ហ្សង់ អាយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន,
ព្រាប ស្រីលក្ខណ៍ អាយុ ២៩ឆ្នាំ ជាគ្រូបង្វឹកហាត់ប្រាណ,
ឃួន សំអន អាយុ ២៣ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មតេ្តយ្យ,
លីម លីនដា អាយុ ៤៩ឆ្នាំ ជាមេផ្ទះ,
នាង ឧត្ដុង អាយុ ២៤ឆ្នាំ ជាគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍,
កង រចនា អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ,
ហួន រតនាសូរ្យពេជ្រ អាយុ ៣២ឆ្នាំ ជាអ្នកប្រឹក្សាយោបល់អនឡាញ,
កាក់ សីលាបញ្ញា អាយុ ២៤ឆ្នាំ ជាមន្ត្រីនគរបាល,
ប៊ុន លីនណា អាយុ ២២ឆ្នាំ ជាអាជីវករ,
ស៊ុយ នីតា អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកទេសចរណ៍,
និង, ផល វណ្ណី អាយុ ៣៧ឆ្នាំ ជាឱសថការី,
ខេត្តសៀមរាប
បូរ ស្រីនាង អាយុ ៣២ឆ្នាំ ជាអាជីវករលក់ផលិតផល,
តាំង យូជីញ អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ,
និង, វីល្លៀម អាយុ ៣៨ឆ្នាំ ជាប្រធានគ្រប់គ្រងផ្នែកមន្ទីរពិសោធន៍,
ខេត្តកំពត
ប៉ែន សុគន្ធា អាយុ ៤៤ឆ្នាំ ជាម្ចាស់ហាងកាហ្វេ,
និង, ឆៃ តារាម៉ាលីន អាយុ ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងមាតិកា,
ខេត្តព្រៃវែង
បូរី សិលា អាយុ ៣៦ឆ្នាំ ជាមន្ត្រីអាវុធហត្ថ,
និង, កែវ វង្សច័ន្ទរស្មី អាយុ ៣៣ឆ្នាំ ជាអាជីវករ,
ខេត្តកំពង់ស្ពឺ
ញ៉ រីម អាយុ ២៦ឆ្នាំ ជាអ្នកដឹកជញ្ជូនម្ហូប,
ខេត្តបន្ទាយមានជ័យ
គឹម ស្រីភក្ត្រ អាយុ២៦ឆ្នាំ ជាគណនេយ្យករ,
ខេត្តព្រះវិហារ
កន រួច អាយុ ២៥ឆ្នាំ ជាគ្រូបង្រៀនថ្នាក់បឋម,
ខេត្តពោធិ៍សាត់
ចៅ ដាឡែត អាយុ ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងចម្លាក់,
ខេត្តព្រះសីហនុ
មាស ច័ន្ទឌីណា អាយុ ៣០ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប។
បេក្ខជនបេក្ខនារីទាំង២៥នាក់ នឹងត្រូវបង្ហាញសមត្ថភាពនៅក្នុងការចម្អិនម្ហូបក្នុងវិញ្ញាសាកាន់តែតានតឹង នៅក្នុងផ្ទះបាយនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅសប្ដាហ៍ក្រោយ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN, ព្រមទាំងហ្វេសប៊ុកផេក និង យូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕