×

ភាពម៉ឺងម៉ាត់ ចំណេះដឹង និងសម្រស់! ជួបជាមួយ Judge របស់ MasterChef Cambodia សាជាថ្មីនាថ្ងៃអាទិត្យសប្ដាហ៍នេះនៅ CTN

ភាពម៉ឺងម៉ាត់ ចំណេះដឹង និងសម្រស់របស់ Judge Nara, Judge Meng Hy និង Judge Jessica នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានធ្វើឱ្យទស្សនិកជន មានការគោរពស្រឡាញ់ និងតែងតែសរសើរមិនដាច់ពីមាត់ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

នៅថ្ងៃអាទិត្យខាងមុខនេះ ទស្សនិកជននឹងបានជួបជាមួយពួកគាត់សាជាថ្មី នៅក្នុងផ្ទះបាយដ៏ប្រណីតនិងថ្មីសន្លាងរបស់ MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ គណៈកម្មការទាំង៣រូប នឹងបន្តផ្ដល់ការវិច្ឆ័យយ៉ាងសុក្រឹត្យ និងម៉ត់ចត់បំផុត ដើម្បីធានាថាបេក្ខជនដែលអាចឈានទៅកាន់វគ្គបន្ទាប់ គឺមានសមត្ថភាពគ្រប់គ្រាន់ សក្តិសមជាបេក្ខភាពដណ្ដើមពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ និងទទួលងារជាកំពូលចុងភៅឯកបន្ទាប់។

បេក្ខជន-បេក្ខនារីចំនួន ២៥រូប ដែលជាម្ចាស់អាវអៀវស MasterChef Cambodia រដូវកាលទី៣ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងវិញ្ញាសាកាន់តែតានតឹងដែលផ្ដល់ជូនដោយគណៈកម្មការ នៅសប្ដាហ៍ទី៣នេះ។ ដូច្នេះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ កុំបីខាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង