×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ នឹងក្លាយជាចុងភៅនៅសណ្ឋាគារ Hyatt Regency

ម្ចាស់ពានរង្វាន់របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយរក្រុមហ៊ុន Khmer Beverages មិនត្រឹមតែទទួលបានប្រាក់រង្វាន់ចំនួន ២០០ លានរៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសក្លាយជាចុងភៅនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ Hyatt Regency ថែមទៀតផង។ នេះបើយោងតាមការប្រកាសរបស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង ក្នុងសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីយប់មិញ។

ការផ្ដល់នូវឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ៥នេះដែរ គឺមិនធ្លាប់មានពីមុនឡើយនៅក្នុងរដូវកាលមុនៗ។ បន្ទាប់ពីការប្រកាសបែបនេះ បេក្ខជននិងបេក្ខនារីទាំងអស់ បានបង្ហាញក្ដីរំភើប ព្រោះនេះជាឱកាសដ៏កម្រនិងធំមិនធ្លាប់មាន ដែលអាចក្លាយជាចុងភៅនៅក្នុងសណ្ឋាគារ Hyatt Regency Phnom Penh ដោយបេក្ខជននិងបេក្ខនារីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣។

គិតមកទល់ពេលនេះ កម្មវិធីមានបេក្ខជននៅសល់ចំនួន ២៤នាក់ ក្រោយពីបេក្ខជនម្នាក់ ត្រូវបានជម្រុះចេញពីការប្រកួតនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី ក្នុងសប្ដាហ៍ទី៣កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង