ហុងកុង៖ ជាតារាសម្តែងដែលធ្លាប់មានវត្តមានក្នុងភាពយន្តជាច្រើនកន្លងមក ប៉ុន្តែតារាសម្តែងវ័យ Sammul Chan បានផ្ទុះការគាំទ្រខ្លាំងក្រោយពីសម្តែងរឿងជាតួលោកគ្រូ ជាំង ជឺយ៉ា។ ទោះជាយ៉ាងណា ក្នុងឆ្នាំ ២០១០ Sammul បានដើរចេញពី TVB ដើម្បីចាប់ផ្តើមមុខរបររបស់លោកនៅប្រទេសចិន ប៉ុន្តែចូលដល់ឆ្នាំ ២០១៨ អតីតតារាប្រុសរូបនេះបែរជាមានជំងឺខួរក្បាលដែលជាជំងឺតពូជ ដែលនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានក្តីព្រួយបារម្ភចំពោះលោកជាខ្លាំង ដោយសារជំងឺមួយនេះបានធ្វើទុក្ខបុកម្នេញខ្លាំងពេកទើបលោកសម្រេចបញ្ចប់អាជីពសិល្បៈក្នុងឆ្នាំ ២០២០។
ក្នុងឆ្នាំ ២០២២ ព័ត៌មានបានចុះផ្សាយថា Sammul បានក្លាយជាគ្រូបង្ហាត់ជ្រមុជទឹក ទោះជាយ៉ាងណាដំណើរជីវិតរបស់លោកមានភាពស្ងប់ស្ងាត់ជាខ្លាំង ទើបតែកាលពីចុងខែឧសភា ឆ្នាំ ២០២៤ នេះ Sammul បានផុសរូបខ្លួនឯងដោយឃើញមានការប្រែប្រួលរូបសម្រស់ខ្លះៗ ទោះជាយ៉ាងណាលោកនៅតែរក្សាភាពសង្ហាដដែល។ គួរបញ្ជាក់ដែរថា ទោះដកខ្លួនចេញពីសិល្បៈអស់រាប់ឆ្នាំក៏ពិតមែន ប៉ុន្តែសមិទ្ធផលសម្តែងរបស់ Sammul បានស្ថិតក្នុងបេះដូងអ្នកគាំទ្រមិនឱ្យភ្លេចរូបលោកឡើយ៕