កាលពីពេលថ្មីៗនេះ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន CBS ដែលដឹកនាំដោយលោក David Ulmer នាយកប្រតិបត្តិរបស់ CBS បាននាំគណៈកម្មការទាំង៣រូបរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy ទៅទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency ។
ក្នុងឱកាសនេះ គណៈគ្រប់គ្រងរបស់ CBS បានចែករំលែកពីបទពិសោធន៍ល្អៗនៃការដឹកនាំ ក៏ដូចជាការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកលើវិស័យម្ហូបអាហារផងដែរ។ សម្រាប់បរិយាកាស និងម្ហូបអាហារ នៅសណ្ឋាគារ Hyatt Regency មានភាពស្រស់ស្រាយ និងរសជាតិឈ្ងុយឆ្ងាញ់។
បើយោងតាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថានិកក្រុមហ៊ុនជីបម៉ុង បានឱ្យដឹងថា អ្នកដែលឈ្នះនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលជាម្ចាស់ពានរង្វាន់ដ៏ស្រស់ស្អាត និងប្រាក់រង្វាន់ ២០០ លានរៀល ក៏នឹងទទួលបានការងារជា ចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency នេះផងដែរ។
សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាលថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕