×

ម្ហូប១ចានរបស់ សុធារិទ្ធ ទាក់ទាញ Judge Jessica ឱ្យសរសើរយ៉ាងខ្លាំងថាប្លែកនៅក្នុងវិញ្ញាសាច្នៃប្រឌិត

លោក សំ សុធារិទ្ធ បានធ្វើឱ្យគណៈកម្មការ Jessica សរសើរពីភាពច្នៃប្រឌិតសម្រាប់មុខម្ហូបរបស់លោក នៅក្នុងវិញ្ញាសាច្នៃប្រឌិត កាលពីសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

បេក្ខជនដ៏ស្រស់សង្ហាដែលជាអ្នកផលិតមាតិកាម្ហូប មកពីរាជធានីភ្នំពេញ បានចម្អិនម្ហូបមួយចាន បន្ទាប់ពីលោកទទួលបានគ្រឿងផ្សំគោល ត្រាវ ។ លោកបានច្នៃត្រាវ ជាមួយនឹងគ្រឿងផ្សំដទៃទៀត ដើម្បីបង្កើតជាមុខម្ហូប១ចាន ដែលមានឈ្មោះថា ភ្លាសាច់គោ ត្រាវស្រួយ ជាមួយម៉ើមត្រាវ, ជីនាងវង, ផាសិន។ សម្រាប់លក្ខណៈពិសេសគឺ សុធារិទ្ធច្នៃពីការធ្វើញាំភ្លា ទៅជា Sauce ដែលបន្ថែមជាមួយផាសិនដើម្បីឱ្យវាឈ្ងុយ និងយកជីទៅកិនដើម្បីឱ្យវាមានពណ៌ស្រស់ស្អាត ចំណែកសាច់គោ រុំជាមួយត្រាវបំពង។

ចំពោះម្ហូបរបស់ សុធារិទ្ធនេះដែរ ក៏ទទួលបានការពេញចិត្តយ៉ាងខ្លាំងពី Judge Meng Hy និង Judge Nara ផងដែរ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់។ ជាលទ្ធផល ម្ហូបរបស់ សុធារិទ្ធ បានជាប់នៅក្នុងចំណាត់ថ្នាក់ Top 4 ជាម្ហូបល្អជាងគេមួយក្នុងវិញ្ញាសាច្នៃប្រឌិតនេះផងដែរ។

តើលោក សុធារិទ្ធ នឹងអាចបន្តធ្វើបានល្អ ដើម្បីយកឈ្នះចិត្តរបស់គណៈកម្មការនៅសប្ដាហ៍បន្ទាប់ទៀតបានដែរឬទេ? ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង