×

ចំណងអាពាហ៍ពិពាហ៍ជិត ២ទសវត្សរ៍របស់តារាប្រុស Roger Kwok ដើរដល់ផ្លូវបំបែក

ហុងកុង៖ ក្នុងដំណើរជីវិតអាពាហ៍ពិពាហ៍ ការចំណាយពេលជាមួយគ្នាទោះតិចក្តីច្រើនក្តីគឺជាគន្លឹះសំខាន់បំផុតដែលវាជាចំណែកធំមួយជួយឱ្យចំណងអាពាហ៍ពិពាហ៍មិនងាយប្រេះស្រាំ។ ជាក់ស្តែង ក្រលេកទៅមើលពីជីវិតអាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំរបស់តារាសម្តែងល្បីឈ្មោះ Roger Kwok និង Cindy Au ត្រូវបានកាត់ផ្តាច់ក្រោយម្នាក់ៗរវល់នឹងការងាររៀងខ្លួនរហូតធ្វើឱ្យភាពស្និទ្ធស្នាលបានកាត់បន្ថយបន្តិចម្តងៗ លែងយល់ចិត្តគ្នា និងឈានដល់ការលែងលះ។

Andy បានឱ្យដឹងថា ក្រោយរៀបការរួចនាងមិនមានពេលដើម្បីចម្អិនម្ហូបឡើយ ព្រោះនាងត្រូវធ្វើការរហូតដល់ម៉ោង ៨យប់ដូចនេះមិនមានពេលគ្រប់គ្រាន់នោះទេ រីឯ Roger ក៏មមាញឹកជាមួយនឹងការងារខ្លាំងដូចគ្នា ហើយរាល់ពេលដែលនាងត្រលប់ទៅដល់ផ្ទះ Roger បានគេងលក់បាត់ទៅហើយជាហេតុធ្វើឱ្យទំនាក់ទំនងរបស់ពួកគេទាំង ២ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឃ្លាតឆ្ងាយគ្នា។

មុនឈានដល់ការលែងលះពួកគេបានព្យាយាមផ្សះផ្សាគ្នាដោយទោះជារវល់ខ្លាំងប៉ុណ្ណាក៏យ៉ាងហោចណាស់ត្រូវមានពេលសម្រាប់គ្នាមួយថ្ងៃក្នុងមួយសប្តាហ៍ដែរ ហើយអំលុងពេលនោះទំនាក់ទំនងដែលធ្លាប់តែមានបញ្ហារកាំរកូសគ្នាក៏បានត្រលប់មកប្រសើរវិញខ្លះ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនមិនអាចដោះស្រាយបានឡើយរហូតមានការឈ្លោះប្រកែកគ្នាញឹកញាប់ និងពេលខ្លះក៏បានធ្វើសង្គ្រាមត្រជាក់ដាក់គ្នាជាដើម។

ទោះខំផ្សះផ្សាយ៉ាងណាក៏គ្រប់យ៉ាងមិនអាចត្រលប់មកដូចដើមវិញឡើយ ទីបំផុតចំណងអាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំត្រូវបានកាត់ផ្តាច់ដោយបន្សល់កូន ២នាក់ ប៉ុន្តែមុននឹងឈានដល់ការសម្រេចចិត្តបែបនេះ អតីតគូស្វាមីភរិយាទាំង ២បានរស់នៅបែកគ្នារយៈពេល ២ឆ្នាំផងដែរមុននឹងសម្រេចចិត្តជាលើកចុងក្រោយបញ្ចប់ជីវិតជាប្តីប្រពន្ធនឹងគ្នាជាផ្លូវការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង