×

ក្នុងចំណោមបេក្ខជន Top 4 ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតកាលពីសប្ដាហ៍ទី៣នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ មានតែម្នាក់ប៉ុណ្ណោះដែលធ្វើបានល្អជាងគេ

កាលពីសប្ដាហ៍ទី៣ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានបេក្ខជនបេក្ខនារីចំនួន ៤ រូប ដែលបង្ហាញពីភាពលេចធ្លោជាងគេ និងបានទទួលការពេញចិត្តពីគណៈកម្មការទាំង៣រូប ចំពោះមុខម្ហូបរបស់ពួកគេ នៅក្នុងវិញ្ញាសាច្នៃប្រឌិត ជាមួយគ្រឿងផ្សំគោល ដំឡូងដូង មើមឈូក និងត្រាវ។

យ៉ាងណាមិញ គណៈកម្មការដែលមាន Judge Nara, Judge Jessica និង Judge Meng Hy នឹងត្រូវជ្រើសរើសបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលជាបេក្ខជនធ្វើបានល្អជាងគេ ដើម្បីទទួលបានសិទ្ធិអាទិភាពដ៏ពិសេស សម្រាប់ការប្រកួតនៅក្នុងវិញ្ញាសាបន្ទាប់ នៅសប្ដាហ៍ទី៤របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។

ម្ហូបរបស់បេក្ខជនបេក្ខនារីទាំង៤រូប ដែលបានចម្អិនម្ហូបយ៉ាងលេចធ្លោ មានដូចជា៖
ប៊ហ្គឺត្រាវ ជាមួយត្រាវ អូរីកាណូ ពងមាន់ របស់បេក្ខជន បូរី សិលា,
ភ្លាសាច់គោត្រាវស្រួចជាមួយមើមត្រាវ ជីនាងវង ផាសិនរបស់ បេក្ខជន សំ សុធារិទ្ធ,
បបរដំឡូងដូង ជាមួយដំឡូងដូង បង្គា សាច់ជ្រូក ពោត របស់បេក្ខជន ដេត វណ្ណដូ, និង,
ដំឡូងដូងបង្គាជាមួយទឹកជ្រលក់ឈីមីឈីរីជីអង្កាម របស់បេក្ខនារី បូរ ស្រីនាង។

តើបេក្ខជនឬបេក្ខនារីរូបណា នឹងក្លាយជាម្ចាស់ជ័យលាភីនៅក្នុងវិញ្ញាសានេះ? ចម្លើយនឹងដឹងនៅក្នុងសប្ដាហ៍ទី៤ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង